ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ​ វៀតណាម យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់

ណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងខារ៉ាអូខេ​ វៀតណាម យីយោ HAT VOL NHAU 007 នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក(ភ្នំពេញ) នាយប់ថ្ងៃទី ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែផល្គុន ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះបង្ក្រាប ទីតាំងខារ៉ាអូខេវៀតណាម មួយកន្លែង ដែលល្មើសច្បាប់ លួចលាក់បើកដំណើរការបំពាន នឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ជាលទ្ធផល: គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ​(KTV)​ (វៀតណាម) យីយោ HAT VOL NHAU 007 បិទទាំងស្រុង នឹងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី អនុវត្តតាមនីតិវិធីច្បាប់ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *