ព័ត៌មានជាតិ

រថយន្តដឹកឈេី របស់មេឧក្រិដកម្មបំផ្លាញព្រៃឈើឈ្មោះ ចែស្រី ដឹកឈេីចេញពីខេត្តព្រះវិហារមកកាន់ខេត្តកំពង់ធំអត់មានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាប

រថយន្តដឹកឈេី របស់មេឧក្រិដកម្មបំផ្លាញព្រៃឈើឈ្មោះ ចែស្រី ដឹកឈេីចេញពីខេត្តព្រះវិហារមកកាន់ខេត្តកំពង់ធំអត់មានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រា

រថយន្តប្រភេទសាំយ៉ុង ចំនួន 4 ទៅ 6 គ្រឿង សព្វថ្ងៃកំពុងធ្វើសកម្មក្នុងការដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តកំពង់ធំ បានដោយរលូន ពុំដែលឃើញ មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏ដូចជា បរិស្ថានបង្ក្រាបបានម្ដងណាឡើយ ។

(គួរបញ្ជាក់ផងដែរថា៖ នៅតាមដងផ្លូវពីស្រុកជ័យសែនមកកាន់ទឹកដីនៅខេត្តកំពង់ធំ គេសង្កេតឃើញថាមានស្នាក់ការមេព្រៃនិងស្នាក់ការបរិស្ថានដាក់បណ្ដាក់គ្នាដូចខ្យង ប៉ុន្តែមិនដែលឃើញចាប់និងបង្ក្រាប រថយន្តដឹកឈេី ថៅកែឈ្មោះ ចែ ស្រី នេះម្ដងណាឡើយ។

សង្ស័យតែត្រូវថ្នាំសណ្តំរបស់ថៅកែឈ្មោះចែ ស្រី នេះអស់ហើយមើលទៅ បានជាស្នាក់ការរដ្ឋបាលព្រៃឈើនិងបរិស្ថានដែលបណ្ដាក់គ្នាដូចខ្យងទាំងនោះដេកសម្ងំស្ងៀមគ្មានកំរើកដៃជើងអ្វីបន្តិចសោះ)។

ជាក់ស្ដែង ទីស្នាក់ការមួយគឺជាស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលជាកន្លែងរបស់លោក តាវែនតា នាយផ្នែករដ្ឋបាលព្រៃឈើនៅជិតផ្សារភ្នំដែក ឃើញតែដាក់កម្លាំងនិងបារ៉ាស់កណ្ដាលទ្រូងផ្លូវ ឆែកឆេរទាំងយប់ទាំងថ្ងៃត្រួតពិនិត្យក៏ប៉ុន្តែ ពុំដែលឃើញមានការបង្ក្រាបទៅលើរថយន្តក្រុមឈ្មួញដឹកឈើម្ដងណាឡើយជាពិសេស គឺ ចែ ស្រី។

ករណី រថយន្ត ដឹកឈើរបស់មេក្រិដកម្មបំផ្លាញព្រៃឈើឈ្មោះចែស្រីដែលជាឈ្មួញឈើដ៏ល្បីល្បាញខាងលើនេះមានតែសង្ឃឹមទៅលើឯកឧត្តម សៅសុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសទេដែលមានចំណាត់ការទៅលើ
រថយន្តដឹករបស់ចែស្រីបាន។

adm

Leave a Reply

Your email address will not be published. Required fields are marked *