ព័ត៌មានជាតិ

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធី ប្រណាំងទូក ង ខេត្តព្រៃវែងនេះប្រកបដោយភាពជោគជ័យ

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីបិទបញ្ចប់នៃកម្មវិធី ប្រណាំងទូក ង ខេត្តព្រៃវែងនេះប្រកបដោយភាពជោគជ័យ។

ក្នុងនោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា៖ ការរៀបចំនូវពិធីប្រណាំងទូក ង នេះដើម្បីចូលរួមអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សាដែលជាថ្ងៃបុណ្យប្រពៃណីព្រះពុទ្ធ សាសនា ក៏ដូចជាការផ្ដល់ជូន ដល់ប្រជាពលរដ្ឋទូទាំងខេត្ត បានទស្សនាកំសាន្ត និងសប្បាយ រីករាយ ម្យ៉ាងវិញទៀតគឺដើម្បីជ្រើសរើសទូក ង ដែលមានល្បឿនលឿន និងមធ្យមទៅចូលរួម ប្រណាំងនៅក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្ត ទៅនៅរាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខ ។

កឧត្ដម អភិបាលខេត្ត បានបន្តថា ក្នុងឆ្នាំ២០២៣ មានទូកចូលរួមសរុបចំនួន ៥៨ ទូក (ទូក អន្តរជាតិចំនួន ៤៤ ទូក និងទូកខ្នាតវែងចំនួន ១៤ ទូក) ក្នុងនោះមានចំណុះទូកសរុបចំនួន ២.៤៧៨នាក់ (ចំណុះពិត ២.០០៤នាក់ និងចំណុះត្រៀម ៤៧៤ នាក់)។ ជាក់ស្ដែង នៅថ្ងៃទី១ នៃពិធីប្រណាំងទូកងខេត្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋបានមកចូលរួម ទស្សនា និងលេងកំសាន្ត ជាង ៤ ម៉ឺននាក់។

នាឱកាសនោះដែរឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យសម្រាប់ខេត្តព្រៃវែងដែលបានបង្កលក្ខណៈនិងភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ខេត្តព្រៃវែងយើងនេះ។ ហើយចំពោះការប្រារព្ធពិធីប្រណាំងទូក ង នេះផងដែរគឺយើងបានខកខានអស់រយៈពេលពីរឆ្នាំដោយសាវិបត្តិនៃជំងឺកូវីដ19 រីករាលដាល។ នៅពេលជំងឺកូវិតមានសភាពធូរស្បើយរដ្ឋបាលខេត្តក៏បានរៀបចំប្រតិការប្រណាំងទូក នេះផងដែរហើយឆ្នាំនេះទៀតក៏យើងបានរៀបចំបន្តទៀត ដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាចូលរួម នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូកងនៅក្នុងទឹកដីនៅខេត្តព្រៃវែងនេះផងដែរ។ ក្នុងនោះដែរឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក នាពេលនេះមិនត្រឹមតែបង្កភាពសប្បាយរីករាយតែប៉ុណ្ណោះទេ តែវាក៏បង្កើតនៅប្រាក់ចំណូលសេដ្ឋកិច្ចមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋអាជីវករដែលគាត់លក់ដូរនៅផលិតផលផ្សេងៗនៅក្នុងព្រឹត្តិការណ៍មួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកលេងកម្សាន្តគាត់ទិញនូវផលិតផលទាំងអស់នោះ។

សូមបញ្ជាក់ផងដែថា៖ នៅក្នុងឱកាសនៃការអញ្ជើញបិទបញ្ចប់នៃកម្មវិធីប្រណាំងទូកងនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានឧបត្ថម្ភកីឡាករអ៊ុំទូក ង វែងចំនួន 1.246 នាក់ក្នុងម្នាក់ៗថវិកា ២០ ០០០រៀល, ឧបត្ថម្ភកីឡាករទូក ខ្លី ចំនួន 1.232 នាក់ក្នុងម្នាក់ៗថវិកា២០,០០០រៀល។ ក្នុង ទូក ង វែងចំណាត់ថ្នាក់លេខ1 ឧបត្ថម្ភថវិកា ២.៥០០.០០០រៀល, លេខ២ ចំនួន១.៨០០.០០០រៀល, លេខ៣១,៦០០,០០០រៀល និងលេខ៤ថវិកា១,៤០០,០០០រៀល, ចំពោះ កីឡាករអុំទូក ង ខ្លី និងទូកវែង ចំនួន ២,៤៧៨ នាក់ ក្នុងម្នាក់ៗ ឧបត្ថម្ភថវិកាចំនួន២០,០០០រៀល។

រីឯទូកខ្លីជាប់ចំណាត់ថ្នាក់លេខ១ឧបត្ថម្ភថវិកា១,២០០,០០០រៀល លេខ២ថវិកា១,០០០,០០០រៀល ចំណាត់លេខ៣ថវិកា៨០០,០០០រៀលនិងលេខ៤ថវិកា៨០០,០០០រៀល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *