ព័ត៌មានជាតិ

រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ចាប់ផ្តើមជួស​ជុល​បង្កាន់ដៃស្ពាន និង​អ៊ុត​កៅស៊ូ លើ​ស្ពាន​ព្រះមុនីវង្ស ខណ្ឌ​ច្បារអំពៅ​ពីថ្ងៃ២៧នេះតទៅ

​ភ្នំពេញ​៖ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​។ ដូច្នេះ​អាច​នឹងមាន​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។

​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាបថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ដំណឹង​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង យោគយល់​អធ្យាស្រ័យ​នៅក្នុង​កំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​នេះ ដោយ ក្តី​អនុគ្រោះ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *