ព័ត៌មានជាតិ

អភិបាលខណ្ឌ០៣រូប ត្រូវបានសម្តេចតេជោ តែងតាំងជាអភិបាល ខណ្ឌដដែលសំរាប់អាណត្តិទី២


អភិបាលខណ្ឌ ចំនួន ០៣រូប ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្ត អោយបន្តការ ងារសម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល រួមមាន លោកចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ , លោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញនិង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ សែន សុខ ។
នៅក្នុងពិធីប្រកាស់ ការ តែងតាំងមុខតំណែងអភិបាលខណ្ឌ ក្នុងរាជ ធានីភ្នំពេញ កាលពីថ្ងៃ ទី២៧ សីហា ២០២១ នៅសាលប្រជុំសាលារដ្ឋបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានក្រើនរំលឹក និងដាក់បទបញ្ជាដល់ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែយកចិត្តទុកដាក់ រឹតបន្តឹងនូវវិធានការក្រសួងសុខាភិបាល បំបិទទីតាំងអាជីវកម្មដែលមានការជួបជុំមនុស្សច្រើន និងបង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថ កិច្ចខ្លួនគ្រប់គ្រង ។ សូម បញ្ជាក់ថា ក្រៅពីអភិបាលខណ្ឌចំនួន០៣រូប ដែលត្រូវ បានសម្តេចតេជោតែងតាំងអោយនៅបន្ត កាន់តំណែងជាអភិបាលខណ្ឌក្នុងដែនសមត្ថកិច្ចដដែល ក៏មានការផ្លាស់ប្តូរផ្ទេរ តំណែងអភិបាលខណ្ឌចំនួន០២រូបផងដែរ គឺ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួល គោក អោយទៅ កាន់តំណែងជាអភិបាល ខណ្ឌឬស្សីកែវ ហើយ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មក កាន់តំណែងជាអភិបាលខណ្ឌទួលគោកវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *