ព័ត៌មានជាតិ

ឯកឧត្ដម ជា សុមេធី និងលោកជំទាវ អញ្ជើញទស្សនាការរៀបចំប្រណាំងទូក ង ថ្ងៃទី១នៅខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញទស្សនាការប្រណាំងទូក ង ដែលចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) មុខសាលាខេត្ត។

ឯកឧត្ដម ជា សុមេធី បានថ្លែងថា៖ ផ្តាំផ្ញើដល់កីឡាករចំនុះទូកទាំងអស់ សូម ថែរក្សាសុខភាព។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រៃវែង ដែលរៀបចំពិធីនេះឡើងដើម្បីឱ្យពលរដ្ឋនៅខេត្តព្រៃវែងបានមកទស្សនាកម្សាន្តសប្បាយរីករាយ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រណាំងទូក ង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ដោយមានទូកចំនួន ៥៨ទូក ចូលរួមប្រកួតប្រណាំង។ ក្នុងរយៈពេល ២ថ្ងៃនេះ រដ្ឋបាលខេត្តក៏មានការការប្រគុំតន្ត្រី បាញ់កាំជ្រួច និងមានស្តង់តាំងពិព័រណ៌ផលិតផលផ្សេងៗជាច្រើនមុខផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *