ព័ត៌មានស៊ើបអង្កេត

មហាជន ស្នើឯកឧត្ដម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើ ពុករលួយ បើកការស៊ើបអង្កេត ភាពមិនប្រក្រតីរបស់ លោក រស់ សុភា ប្រធានមណ្ឌលអភិវឌ្ឍន៍ សុីម៉ាក់ មរតកតេជោ

ខេត្តបាត់ដំបង÷ស្រុកគាស់ក្រឡ = យើងដឹងហើយថា ស៊ីម៉ាក់ គឺជាអង្គភាព មួយ ដែលបាន ទទួលស្គាល់ ចេញពីរាជរដ្ឋាភិបាល កម្ពុជា និង មានតួនាទី កំចាត់ បោសសំអាត មីន ឬ គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នងប្រទេសកម្ពុជា ។ ក្នុងនោះ ស្ថាប័ន ស៊ីម៉ាក់ បានទទួលការកោតសរសើរ យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ខ្មែរ និង ថ្នាក់ដឹកនាំ បន្ទាប់ពីបាន បោសសំអាតមីន គ្រាប់យុទ្ធភណ្ឌ បានយ៉ាងល្អទូទាំងប្រទេស  ។  

ក៏ប៉ុន្តែក្នុងនោះ បែរជា សង្កេតឃើញ ថា មានសុីម៉ាក់ មួយចំនួន តូច នៅក្នុងមណ្ឌលអភិវឌ្ឍន៍ ស៊ីម៉ាក់ មរតកតេជោ  ដែលឋិតនៅក្នុងភូមិសាស្រ្ត ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមការគ្រប់របស់លោក រស់ សុភា បានក្លាយជា ”  ត្រីងៀត ឆ្លៀត ពង ”  អនុវត្តន៍ផ្ទុយពីភារកិច្ច តួនាទី ទៅយកដីរបស់អ្នកដទៃ រហូតជាង ៨០០ហិចតា លក់យកលុយ ដាក់ហោប៉ៅ យ៉ាងអាណាធិបតេយ្យ ទៅវិញ ។ តាមការសិក្សានិងស្រាវ ជ្រាវ ដោយយោង តាមឯកសារមួយចំនួន និង អាជ្ញាធរក្នុងមូលដ្ឋាន បានបញ្ជាក់ថា តាមការពិត ដីស្របច្បាប់ របស់ មណ្ឌល អភិវឌ្ឍន៍ សុីម៉ាក់ មរតក តេជោ ដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា  គឺមានចំនួនត្រឹមតែ ១២០០ហិចតា តែប៉ុណ្ណោះ ក៏ប៉ុន្តែលោក រស់ សុភា បាន វាទ ទី រំលោភ បំពានយកដី ស្របច្បាប់ របស់ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល អស់ចំនួន ជាង៨០០ហិចតា បន្ថែមទៀត និងបានយកទៅលក់ អោយពលរដ្ឋ ព្រមទាំងមន្រ្តីក្រោមឱវាទ របស់ខ្លួន យ៉ាងគឃ្លើន ។

តាមប្រភពពី មន្ត្រីសុីម៉ាក់ មួយចំនួន បានបញ្ជាក់អោយដឹងថា ដីជាង៨០០ហិចតា នេះ គឺឋិតក្រោមការគ្រប់គ្រងរបស់លោក រស់ សុភា ប្រធាន មណ្ឌលអភិវឌ្ឍន៍ សុីម៉ាក់ មរតក តេជោ ហើយលោក រស់ សុភា បានលក់អោយ ពួកគាត់ ដែលជាមន្ត្រីក្រោមឱវាទ តំលៃ ១០០០ $ (មួយពាន់ដុល្លា សហរដ្ឋអាមេរិក)  ក្នុង១ហិចតា ។

  1. នាពេលកន្លង ទៅ លោក រស់ សុភា ប្រធានមណ្ឌលអភិវឌ្ឍន៍ សុីម៉ាក់ មរតក តេជោ ធ្លាប់បានបញ្ជាក់ថា ដីជាង ៨០០ហិចតា  គឺជាដីរបស់ អង្គភាព សុីម៉ាក់ ទោះបីនាពេលកន្លងទៅ អាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធក្នុងខេត្ត បាត់ដំបង ធ្លាប់ បានត្រួតពិនិត្យ និង រកឃើញថា ដីរបស់ស៊ីម៉ាក់ បានត្រួតត្រា ជាន់គ្នា លើដីក្រុមជាង៨០០ហិចតា យ៉ាងណាក៏ដោយ  ។

បើយោង តាមការអះអាង របស់លោក រស់ សុភា បែបនេះ ប្រហែលជា  លោកចង់មានន័យថា ដីជាង៨០០ហិចតា គឺជាដីរបស់រដ្ឋ ។ សំនួរសួរថា ចុះបើដីជាង៨០០ហិចតា ជាដីរបស់ រដ្ឋ ហេតុអី បានជាលោក រស់ សុភា យកដីរដ្ឋ ទៅលក់ ? តើករណីនេះ កំពុងប្រព្រឹត្តិ បទល្មើស ឬ កំពុងបំពាន ច្បាប់នៃព្រះរាជាណាចក្រ កម្ពុជា ដែរឬទេ?

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ លោក ស៊ឹម គឹមលាង ជាបុគ្គលិក ស៊ីម៉ាក់ ដែលបាន អះអាង ជា ម្ចាស់ដីឡូ លេខ២៨ ឋិតក្នុងភូមិសាស្ត្រដីជាង៨០០ហិចតា នៅខាងកើត ដីសង្គមកិច្ច បញ្ជាក់យ៉ាងច្បាស់ថា រូបលោក បាន ទិញ ចំនួន ៥ ហិចតាក្នុង១ហិចតា តំលៃ 1000$ (មួយពាន់ដុល្លា )ពីលោក រស់ សុភា ។ ដូច្នេះបើមានការអី អោយទៅជួបឬដោះស្រាយជាមួយ លោកប្រធាន មណ្ឌលអភិវឌ្ឍន៍ មរតកតេជោ ទៅ  ។ 

ដោយឡែកពលរដ្ឋ មួយចំនួន ក៏បានអះអាង ដូចៗគ្នា ថា ដីដែលពួកគាត់ កំពុងគ្រប់គ្រង នាពេលបច្ចុប្បន្ននេះ គឺទិញ ពីសុីម៉ាក់ ចឹងបើចង់ដោះស្រាយ សូមទៅជួប លោក រស់ សុភា ប្រធាន មណ្ឌល អភិវឌ្ឍន៍ ស៊ីម៉ាក់ មរតក តេជោ ។

អង្គភាពសារព័ត៌មានភ្នំពេញព្រឹកនេះ បានទូរស័ព្ទទៅលោក រស់ សុភា ប្រធានមណ្ឌលអភិវឌ្ឍន៍មរតកតេជោជុំវិញរឿងករណីខាងលើនេះ លោកនិយាយខ្លីថា (ខ្ញុំជាប់រវល់ ចាំអាទិត្យក្រោយទៅ)

ដូច្នេះយើង អាចសន្និដ្ឋានបានថា : លោក រស់ សុភា កំពុងប្រើក្បាច់គុន កន្ទេលធំ បន្លំដេក ដោយរំលោភ បំពានយកដី ស្របច្បាប់ របស់អ្នកដទៃ ទៅដាក់ ឈ្មោះ អង្គភាព សុីម៉ាក់ ដើម្បីបន្លំភ្នែក ថ្នាក់លើ រួចយកទៅ បែងចែក និងលក់អោយ បុគ្គលិក សុីម៉ាក់ ព្រមទាំងពលរដ្ឋ តំលៃ ១០០០$ (មួយពាន់ដុល្លា) ក្នុង ១ហិចតា យកលុយ ដាក់ហោប៉ៅ ផ្ទាល់ខ្លួន ធ្វើមាន ធ្វើបាន យ៉ាង សប្បាយ រីករាយ  ។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០០៦,២០០៧,២០០៨ ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល បានទិញ ដីជាង ៤ ពាន់ហិចតា ដោយមួយចំនួន ឋិតក្នុងភូមិសាស្ត្រ ឆ្នាល់មាន់ និង មួយចំនួនទៀត ឋិតក្នុងភូមិសាស្រ្ត ឃុំដូនបា  ព្រមទាំង មានការទទួលស្គាល់ ពីភូមិ ឃុំ និង ស្រុកគាស់ក្រឡ ផងដែរ ។  បន្ទាប់មកស្រាប់តែមាន ក្រុមអណាធិបតេយ្យ ចាប់ផ្តើមទៅកាប់ទន្ទ្រាន បំពានលើដីក្រុមហ៊ុន យ៉ាងគឃ្លើន រហូតតុលាខេត្តបាត់ដំបង បានចេញដីការក្សាការពារ ក្នុងឆ្នាំ២០១៣ ។

ដូច្នេះសូមឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើ ពុករលួយ មេត្តាដាក់អធិការកិច្ច ចុះស្រាវជ្រាវ ស៊ើបអង្កេត អោយបាន ស៊ីជម្រៅ ជុំវិញ ភាពមិនប្រក្រតី របស់លោក រស់ សុភា ប្រធាន មណ្ឌល អភិវឌ្ឍន៍ សុីម៉ាក់ មរតក តេជោ ជាបន្ទាន់ផង ទាន  ៕ដោយសុីម ឈន់លី

IMG_3301

adm

Leave a Reply

Your email address will not be published. Required fields are marked *