ព័ត៌មានជាតិ

នគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ លោកវរសេនីយ៍ទោ អ៊ន រស់ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំមន្ត្រីនគរបាលជំនាញ នៃការិយាល័យកិច្ចការប៉ុស្តិ៍ ចំណុះស្នងការដ្ឋាន ចុះត្រួតពិនិត្យតាមដាន ណែនាំ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តព្រៃវែង ដែលធ្វើឡើងនៅថ្ងៃទី១៣ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យ ណែនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដល់មន្ត្រីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាល នេះ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យ និងពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ, ពង្រឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច, ពង្រឹងការងារនគរបាល និងសហគមន៍ផ្តោតទៅលើទម្រង់ទាំង ៤, ពង្រឹងលើវិន័យ ឯកសណ្ឋាន, បរិស្ថាន និងអនាម័យ, ដាក់ទិសដៅបន្តជូនប៉ុស្តិ៍នគរបាលរដ្ឋបាលយកទៅអនុវត្តន៍ និងធ្វើការណែនាំពីរបៀបរបបរាយការណ៍ចូលក្នុងក្រុមតេឡេក្រាម (Group Telegram) របស់នគរបាលខេត្តព្រៃវែង ។

ក្រោយចុះពិនិត្យ និងពង្រឹងការងារ មន្ត្រីនគរបាលជំនាញ ក៏បានចាត់ចំណាត់ថ្នាក់ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកពារាំង ចំណាត់ថ្នាក់លេខ ១ មានចំនួន ០២ប៉ុស្តិ៍ រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្រឡឹត និងប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ចំ ។ ចំណាត់ថ្នាក់លេខ ២ មានចំនួន ០៣ប៉ុស្តិ៍ រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរប្រចាន់, ប៉ុស្តិ៍នគរបាលរដ្ឋបាលរកា និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ ។ ដោយឡែកស្រុកពោធិ៍រៀង ចំណាត់ថ្នាក់លេខ ១ មានចំនួន ០៣ប៉ុស្តិ៍ ក្នុងនោះរួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអន្ទះ, ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍រៀង និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកន្លោង ។ ចំណាត់ថ្នាក់លេខ ២ មានចំនួន ០១ប៉ុស្តិ៍ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាសរ ៕

ចូលឆាណែលតេលេក្រាម៖ t.me/PreyVengPolice

adm

Leave a Reply

Your email address will not be published. Required fields are marked *