ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន។

ជនសង្ស័យមានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញពីធ្វើការមកដល់ផ្ទះឃើញប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នាជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សាទៅលើប្រពន្ធខ្លួនបណ្តាលឲ្យបែកមុខហូរឈាមសន្លប់ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរតែមិនឈ្នះ និងបានទំនាក់ទំនងប្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់រូបខ្លួនតែម្តង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *