ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខណ្ឌដូនពេញទាំងអស់សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ!

 

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទរដ្ឋបាលខណ្ឌដូនពេញទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដោយត្រូវឆ្លងកាត់ការបោះឆ្នោត ។ តាមរយៈប្រសាសន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ គឺពិតជាបានគិតគូរយ៉ាងវែងឆ្ងាយ សម្រាប់អនាគតប្រទេសកម្ពុជា ជាពិសេសក្នុងបុព្វហេតុរក្សាការពារបាននូវសុខសន្តិភាពពេញលេញ បូរណភាពទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ការប្រកាន់ខ្ជាប់ឥតងាករេ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្សនៅក្រោមដំបូលរដ្ឋធម្មនុញ្ញ ជាធរមាន ។

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *