ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពានរោង បាននាំយក អំណោយ សម្តេចក្រឡាហោម ស ខេង ផ្តល់ជូនដល់គ្រួសារចាស់ជរា ក្រីក្រលំបាក ចំនួន ៣១ គ្រួសារ នៅក្នុងឃុំពានរោង

ព្រៃវែង៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដម លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង និងលោក  ប៉ិច  សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនិងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយក អំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួន របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជៀច ផ្តល់ជូនដល់គ្រួសារចាស់ជរា ក្រីក្រលំបាក ចំនួន ៣១ គ្រួសារ នៅក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

នៅក្នុងនោះ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរដែលមានលើកឡើងថា ថ្នាក់ដឹកនាំស្រុក និងថ្នាក់ដឹកនាំចុះជួយឃុំជាមួយៗនៅក្នុងស្រុកស្វាយអន្ទរតែងតែគិតគូរយកចិត្តទុកដាក់ចុះជួយបងប្អូនប្រជាពលរដ្ឋជារឿយៗ ធ្វើយ៉ាងណាដើម្បី ចូលរួម ការខ្វះខារបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាមួយៗ នោះផងដែរ។ 

ក្នុងការអញ្ជើញចុះសួរសុខទុក្ខលោកយាយ លោកតា   នោះ ឯកឧត្តម លឹម សុខារស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពានរោង បានពាំនាំនូវសេចក្តីនឹករឭកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ គ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយមអ្វីឡើយ។ 

ឯកឧត្ដម បានបន្តថា ទាំងនេះគឺបង្ហាញឲ្យឃើញថា គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់ថែទាំចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈគ្រប់ កាលៈទេសៈគ្រប់ពេលវេលា ដោយមិនទុកបងប្អូនម្នាក់ស្លាប់ដោយអត់អាហារនោះទេ ។ 

ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត ជាប់ជាប្រចាំ។ 

សម្ភារៈដែលផ្តល់ជូនលោកយាយ លោកតា ទាំង ៣១ គ្រួសារនោះ ដោយ ក្នុងមួយគ្រួសារ ទទូលបាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ  ១ យួរ, ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា ៦ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *