ព័ត៌មានជាតិ

សោកនាដកម្មលិចទូកនៅ ស្រុកលើកដែក សម្ថកិច្ចរកឃើញសពម្នាក់ទៀត សរុបសព១០នាក់ហើយ ដែលបានស្រង់ឡើងគោក!

(កណ្ដាល)៖ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានឱ្យដឹងថាៈ គិតត្រឹមរសៀលថ្ងៃទី១៤.១០.២០២២។
សមត្ថកិច្ចបាន រកឃើញសាកសពសិស្សសាលាម្នាក់ទៀតឈ្មោះ រី ស្រីលីន ភេទស្រី អាយុ១២ឆ្នាំ។
បើតាមលោកឧត្ដមសេនីយ៍ទោ សិស្សដែលកំពុងបាត់ចំនួនម្នាក់​ទៀត រកសពពុំទាន់ឃើញ គឺឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
បច្ចុប្បន្ន កម្លាំងចម្រុះបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

សូមជម្រាបថាៈ ករណីលិចទូកដនេះបានកើតឡើង នៅចំណុច”កំពង់ដរ ទទឹង”ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣.១០.២០២២។

ភ្លាមៗនោះសមត្ថកិច្ចស្រង់បានសិស្សានុសិស្សចំនួន០៦នាក់ស្លាប់២នាក់។
១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
២/  ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)

៣/ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (រស់)

៤/ ឈ្មោះ ផាត ទីណា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (ស្លាប់)

៥/ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)

៦/ ឈ្មោះ រឿន សា ភេទប្រុស អាយុ ១៥ ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

សិស្សសាលាដែលបានបាត់ខ្លួននៅពេលនោះ មានចំនួន ០៩នាក់ស្រី ០៣នាក់៖
១/ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
២/ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៣/ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៤/ ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៥/ ឈ្មោះ ភារម្យ ដាវីន ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៦/ ឈ្មោះ សុន សុផាត ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៧/ ឈ្មោះ បិនដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៨/ ឈ្មោះ រី សុលីន ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៩/ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
អ្នកទាំង០៩នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ករណីលិចទូកដនោះ មូលហេតុមកពីទូកតូច ផ្ទុកលើសចំណុះ និងបើកបរខ្វះការប្រុងប្រយ័ត្ន.បណ្ដាលឱ្យរងគ្រោះសរុបចំនួន១៥នាក់ក្នុងនោះស្លាប់១១នាក់ នៅមានជីវិត៤នាក់៕សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *