(កំពត) ៖នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពតអមដំណេីរដោយ អនុប្រធានមន្ទីរ,ប្រធានការិយាល័យសុខាភិបាល និង មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធបុណ្យសព ឯកឧត្តម មាស យុន សមាជិកគណៈកម្មាធិការ គណបក្សខេត្ត,អនុប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សខេត្ត និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០០: ៤៣នាទី ក្នុង ជន្មាយុ៨៤ឆ្នាំ ត្រូវជាឪពុកលោកស្រី មាស សុណារី មន្រ្ដីបំរេីការនៅមន្ទីរសុខាភិបាលខេត្តកំពត ។
