ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមនិងសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អោប ផល ដែលត្រូវជាឪពុកក្មេកកលោកបណ្ដិត ហួ ឈុនគ្រី

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសក អោក ផល ដែលត្រូវជាឪពុកក្មេក លោកបណ្ឌិត ហួ ឈុនគ្រី អាគារធិការងនៃក្រសួងអប់រំយុវជននិងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្ដាល សហភាពសហព័ន្ធយុវជនកម្ពុជា ស្ថិតនៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។ ក្នុងឱកាសនោះ ឯកឧត្តមអ អ៊ុន ចាន់ដា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានភាពសហព័ន្ធយុវជនកម្ពុជា នឹងបាននាំយកបច្ច័យរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ២លានរៀល ចូលរួមបុណ្យសពខាងលើផងដែរ៕

Read more
ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារមិត្តភាព កម្ពុជា ចិន នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ អញ្ជើញអមដំណើរសម្ដេចក្រឡាហោមនាឱកាសនោះ រួមមានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល ដោយមានការទទួលបដិសណ្ឋារកិច្ចពីឯកឧត្តមនាយកមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យ និងក្រុមអ្នកជំនាញសាងសង់អគារមន្ទីរពេទ្យ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ គឺជាការបង្កើតនូវសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។ សម្ដេចក្រឡាហោមបានបន្តថាកន្លងមកសម្ដេចបានចូលរួមចំណែកជួយសាងសង់អគារវះកាត់ជូនមន្ទីរពេទ្យ ដោយសម្ដេចគិតថាកាលពីពេលនោះ ក្រសួងសុខាភិបាល និងមន្ទីរពេទ្យមានការជួបបញ្ហាខ្វះខាតច្រើន ក្នុងនោះក៏មានបញ្ហាផ្នែកអគារមន្ទីរពេទ្យ និងបញ្ហាមួយចំនួនទៀត មុននឹងឈានមកដល់ដំណាក់កាលអភិវឌ្ឍជាបន្តបន្ទាប់ដូចបច្ចុប្បន្ន។ សម្ដេចបានបន្ថែមថាចាប់ពីឆ្នាំ២០១៥មក ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ ជាពិសេសឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមនាយកមន្ទីរពេទ្យ ព្រមទាំងសហការី មន្ទីរពេទ្យមួយនេះក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលធំគឺការទទួលបានការគាំទ្រជាជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីសាងសង់អគារដ៏ស្កឹមស្កៃជាង៣ម៉ឺនម៉ែត្រការ៉េនេះ។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាក្រោយពេលសាងសង់ចប់ គួបផ្សុំលទ្ធភាព និងសមត្ថភាពដែលមានស្រាប់ មន្ទីរពេទ្យដែលមានលោកវេជ្ជបណ្ឌិត តាំង សុគន្ធ នឹងអាចធ្វើឱ្យមានការអភិវឌ្ឍបន្ថែមទៀតទាក់ទងនឹងការគ្រប់គ្រង

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ដ្រីជំនាញ អញ្ជើញចុះពិនិត្យទីតាំងច្រាំងទន្លេដែលបានបាក់ស្រុតក្នុងអំឡុងឆ្នាំ២០១៩ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ទរ

(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែឆ្នាំដែល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្រីសន្ធរ អញ្ជើញចុះពិនិត្យទីតាំងច្រាំងទន្លេដែលបានបាក់ស្រុតក្នុងអំឡុងពីឆ្នាំ២០១៩ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។ ក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្តក៏បានចាត់ឲ្យអាជ្ញាធរស្រុក ធ្វើការសហការជាមួយមន្ត្រីជំនាញ សិក្សាគម្រោងខាងលើនេះដើម្បីលើកផែនការជួសជុលឲ្យបានទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា ច្រាំងទន្លេខាងលើគឺបានបាក់ស្រុតយ៉ាងដំណាំនៅអំឡុងឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២០នេះ ពុំទាន់មានការបាក់ស្រុតច្រាំងឡើយទេ ក៏ប៉ុន្តែអាជ្ញាធរស្រីសន្ធររំពឹងថា ច្រាំងទន្លេខាងលើនេះអាចប្រឈមមុខនឹងការបាក់ស្រុតនៅពេលទឹកទន្លេស្រកជាងនេះបន្តិច៕

Read more
ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍កាន់តែច្រើនបានទៅទស្សនាសត្វស្លាបរាប់មុឺនក្បាលនៅរមណីយដ្ឋានទួលពន្ធ័តាឡី ខេត្តព្រៃវែង កំពុងមានភាពទាក់ទាញកាន់តែខ្លាំង

(ព្រៃវែង)៖ ភ្ញៀវទេសចរកាន់តែច្រើនបានទៅទស្សនាសត្វស្លាបនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានទំហំ ៨៦ ហិចតា ដែលជារមណីយដ្ឋានធម្មជាតិមួយធ្វើឲ្យពួកគេនឹកស្មានមិនដល់ថា សម្បូរទៅដោយសត្វស្លាបរាប់មុឺនក្បាលយ៉ាងដូច្នេះឡើយ។ នៅពេលភ្ញៀវទេសចរមកដល់បានឮសំឡេងសត្វយំកងរំពង ធ្វើឲ្យអ្នកទស្សនាភ្លេចអស់ទុក្ខកង្វល់ អារម្មណ៍អណ្តែតអណ្តូងទៅតាមសំឡេងសត្វទាំងនោះ។ រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីនេះមានចម្ងាយប្រមាណ ៧៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។ នៅពេលភ្ញៀវទេសចរទៅដល់ ប្រជាពលរដ្ឋសហគមន៍ចាំទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត។ បន្ទាប់មកទៀតភ្ញៀវទេសចរត្រូវជិះទូកដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្របន្ថែមទៀត ដោយចំណាយពេលពី ១៥-២០ នាទី ដើម្បីទៅដល់ទីជម្រករបស់សត្វ។ លុះទៅដល់ភ្លាមភ្ញៀវទេសចរនឹងបានឃើញសត្វស្លាបហោះហើរបណ្ដែតខ្លួនយ៉ាងស្រស់ស្អាតនៅលើអាកាស និងនៅលើព្រៃរាប់ម៉ឺនក្បាល ដែលកំពុងពពាក់ពពួនរស់នៅទីនោះ។ រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី ដែលជាតំបន់អំណោយផលសម្រាប់សត្វស្លាបរស់នៅ ដោយនៅជាប់ព្រៃនេះមានបឹងដ៏ធំមួយសម្រាប់សត្វរកចំណីជាអាហារ។ ហេតុដូចច្នេះហើយទើបបានជាសត្វមកប្រមូលផ្តុំគ្នារស់នៅលើទួលនេះ ដោយកន្លែងនេះដែរក៏ជាប្រភេទដីព្រៃលិចទឹក ពីព្រោះកាលពីមុនមានជំនួយពីអង្កការ Woman ក្នុងការអភិរក្សការពារធនធានធម្មជាតិសម្រាប់ឲ្យសត្វព្រៃគ្រប់ប្រភេទរស់នៅបង្កាត់ពូជ ជាពិសេសគឺសត្វស្លាបនេះតែម្តង។ លោក ពុធ សំបូ ប្រធានសហគមន៍នៅតំបន់ទួលព័ន្ធតាឡី បានឲ្យដឹងថា រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីនេះ បច្ចុប្បន្នមានសត្វជាច្រើនដូចជាសត្វកុក សំបកត្រពាំង ខ្វែក ក្អែកទឹក ស្មោញ រនាល ចង្កៀលខ្យង ទុង

Read more
ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួងរកឃើញពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ២នាក់ថែមទៀត ឆ្លងជំងកូវីដ១៩ខណះមិនមាននាក់ជាសះស្បើយទេ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន០២នាក់ថែមទៀត មានឆ្លងវីរុសកូវីដ១៩ ។ នៅថ្ងៃនេះផងដែរ ក្រសួងក៏បានប្រកាសថា មិនមានករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩នោះទេ។ អ្នកឆ្លងទាំង២នាក់នោះរួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលទាំង២នាក់នេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៨១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៩នាក់៕

Read more