ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ដ្រីជំនាញ អញ្ជើញចុះពិនិត្យទីតាំងច្រាំងទន្លេដែលបានបាក់ស្រុតក្នុងអំឡុងឆ្នាំ២០១៩ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ទរ


(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែឆ្នាំដែល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្រីសន្ធរ អញ្ជើញចុះពិនិត្យទីតាំងច្រាំងទន្លេដែលបានបាក់ស្រុតក្នុងអំឡុងពីឆ្នាំ២០១៩ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។

ក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលខេត្តក៏បានចាត់ឲ្យអាជ្ញាធរស្រុក ធ្វើការសហការជាមួយមន្ត្រីជំនាញ សិក្សាគម្រោងខាងលើនេះដើម្បីលើកផែនការជួសជុលឲ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ច្រាំងទន្លេខាងលើគឺបានបាក់ស្រុតយ៉ាងដំណាំនៅអំឡុងឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២០នេះ ពុំទាន់មានការបាក់ស្រុតច្រាំងឡើយទេ ក៏ប៉ុន្តែអាជ្ញាធរស្រីសន្ធររំពឹងថា ច្រាំងទន្លេខាងលើនេះអាចប្រឈមមុខនឹងការបាក់ស្រុតនៅពេលទឹកទន្លេស្រកជាងនេះបន្តិច៕

adm

Leave a Reply

Your email address will not be published. Required fields are marked *