ព័ត៌មានជាតិ

សភាពាណិជ្ជកម្មខេត្តព្រៃវែង បាននាំយក ឃីត ចំនួន ២០០ ឃីត ផ្តល់ជូនរដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពង់សម្រាក់ព្យាបាលជម្ងឺកូវិត ១៩

ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែងអញ្ជើញនាំយកសម្ភារៈប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលកំពង់សម្រាកព្យាបាល ដែលពិធីនេះរៀបចំនៅបរិវេណសាលាខេត្ត។

ថ្លែងនៅក្នុងឱកាសនោះ លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណ បំផុតចំពោះ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងសមាជិកសមាជិកា សភាពាណិជ្ជកម្មទាំងអស់ ដែលបានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែ សម្រាកព្យាបាល ជំងឺកូវីដ19 នៅតាមមណ្ឌលព្យាបាលក្នុងខេត្តព្រៃវែងនេះ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ទាំងនេះគឺជាកាយវិការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង ដែលចំណាយថវិការផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការវីរុស (COVID-19) ខេត្ត ដើម្បីទំនុបបម្រុងដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែសម្រាកព្យាបាលនៅជំងឺកូវី19 ទាំងអស់នេះ។ ហើយនេះក៏ជាការជួយសម្រួលបញ្ហាខ្លះៗរបស់រដ្ឋបាលខេត្តក្នុងការចំណាយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺ covid-19 នៅតាមមណ្ឌលសម្រាកព្យាបាលនៅក្នុងខេត្តព្រៃវែងនេះ។

លោកអភិបាលរង ក៏សូមជូនពរ ដល់ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង រួមជាមួយនឹងសមាជិកសមាជិកាទាំងអស់ដែលបាន ផ្ដល់ជូននូវ ឃីត ទាំងអស់នេះដល់រដ្ឋបាលខេត្ត សូមឱ្យឯកឧត្ដម ឧកញ៉ា ជួបនូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមឲ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះគ្រប់គ្នានោះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *