ព័ត៌មានជាតិ

លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឲ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់ដែលរាយការណ៍ពី្រជាពលរដ្ឋល្អ

👉ដូនពេញ៖ នៅរសៀលថ្ងៃសៅរ៍៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦:០០នាទី ដល់ម៉ោង១៨:៣០នាទី ដោយបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានការដឹកសំភារៈដែលសង្ស័យប្រព្រឹត្តអំពើល្បែងស៊ីសងខុសច្បាប់ចំនួន០៤ទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយ​ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឲ្យលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យទាំង០៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់ដែលរាយការណ៍ពី្រជាពលរដ្ឋល្អ។
👉ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបេីក​ និងទីតាំងចំនួន០១​ (បិទទ្វា)​។


+ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់​ ដែលទីតាំងទី១​ ស្ថិតនៅផ្ទះលេខ៥៣​,៥៤​ សង្កាត់ស្រះចកខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ​២៧គ្រឿង​ និងម៉ូនីត័រចំនួន​ ២៧​ ទូរទស្សន៍​ចំនួន​ ។ ទីតាំងទី២​ អប់រំណែនាំ(ព្រោះមិនមានសកម្មភាព)​ ទីតាំងទី៣​ បិទទ្វា​ និងទីតាំងទី៤​ ស្ថិតនៅផ្លូវលេខ​ ៨៦​ សង្កាត់ស្រះចក​ ដកហូតបានទូរទស្សន៍​ ០១​ និងកុំព្យូទ័រចំនួន១១​ គ្រឿង​ កៅអីចំនួន១៣​ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។

adm

Leave a Reply

Your email address will not be published. Required fields are marked *