Related Articles
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ!
នាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល មីម៉ាម៉ា ចំនួន ៣៤កេសធំ ស្មើនឹង ២០៤កេសតូច របស់ ឯកឧត្តម លី ហុង ទីប្រឹក្សាក្រសួងមហាផ្ទៃ និង លោកជំទាវ ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភមីចំនួន៣៤កេសធំ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕ #PhnomPenhGRKម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ! នាព្រឹក ថ្ងៃទី២០ ខែមេសា […]
ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះក្រសួង រកឃើញពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ ១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងអ្នកជំងឺ៣នាក់ជាសះស្បើយ
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួន១នាក់ទៀត ឆ្លងជំងឺកូវីដ១៩ និងមានករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែររ។ គិតត្រឹមម៉ោង៧ ៖ ០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៣៧៤នាក់ និងអ្នកជំងឺ១៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន កម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ និងប្រជាការពារ ឱ្យបង្កើនការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយគតិបណ្ឌិត។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លៃងការកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តសរុប ចំនួន ១០៩ គឺទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រឡងប្រណាំងភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២១។