ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ត្រូវបានចាត់តាំងជាតំណាងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ត្រូវបានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ចាត់តាំងជាតំណាងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជំនួសសម្តេច។ នេះបើយោងតាមសេចក្តីសម្រេចលេខ ០២៥/២៣ សសរ. កគបពវ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

បើយោងតាមសេចក្តីសម្រេច ឯកឧត្តម ស សុខា ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងសម្តេចក្រឡាហោម មានភារកិច្ចបំពេញរាល់កម្មវិធីចុះសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *