ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១

នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មី ១កេស និង ត្រីខ ១យួរ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាល ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ការសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ដែលបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសយ៉ាងទទូច អំពីវិធានការសុខាភិបាល “៣កុំ ៣ការពារ” ហើយក្នុងករណីគ្មានការចាំបាច់ “សូមកុំចេញពីផ្ទះ” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្ដាច់ បានទាំងស្រុង នៃការឆ្លងរីករាយលដាលជំងឺកាចសាហាវកូវីដ១៩ ពីព្រះរាជាណាចក្រកម្ពុជាយើង ។

adm

Leave a Reply

Your email address will not be published. Required fields are marked *