ព័ត៌មានជាតិ

យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១

យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២

លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស ។ ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖
១) ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន
២) ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន
៣) ស្រូវចំនួន ២៨៧ ៨៥០,០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣ តោន)
៤) គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១ តោន
៥) គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤ តោន
៦) ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥,៥៧ តោន
៧) ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០ តោន
៨) ម្ទេសស្រស់ចំនួន ៣២ ៤១៧,១២ តោន
៩) ដូងប្រេងចំនួន ៧ ១៧៦,៦៩ តោន
១០) កន្ទក់មានចំនួន ៦ ២៥០,០០ តោន និង
ផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣១ ៣៧១,២៥ តោន ។

adm

Leave a Reply

Your email address will not be published. Required fields are marked *