Related Articles
មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានឧបត្ថម្ភទឹកប្រាក់ ៣,០០០,០០០៛ (បីលានរៀលគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែងដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣
រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដែលបានឧបត្ថម្ភទឹកប្រាក់ ៣,០០០,០០០៛ (បីលានរៀលគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែងដើម្បីគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ រដ្ឋបាលខេត្ត សូមប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
អាជ្ញាធរខេត្តព្រៃវែងរកឃើញមនុស្ស ៤១នាក់ ពាក់ព័ន្ធជាមួយមន្ត្រីនគរបាលជាតិម្នាក់ ដែលឆ្លងកូវីដ១៩ ដែកបានមកចូលរួមមង្គលការ នៅភូមិទួលសង្កែទទឹង ឃុំដាច ស្រុកកំចាយមារ
(ព្រៃវែង)៖ មនុស្ស៤១នាក់ និងអ្នកដែលពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តព្រៃវែង យកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កដាក់នៅដាច់ដោយឡែក ក្នុងករណីពាក់ព័ន្ធនឹងស្ត្រីជានគរបាលជាតិម្នាក់ ឆ្លងកូវីដ១៩ ដែលបានមកចូលរួមមង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ។ លោកបានបន្តថា ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។ នៅចំពោះមុខ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ចំនួន១៤នាក់ ធ្វើចត្តាឡីស័កយកសំណាកទៅពិនិត្យ និងមិនផ្ទាល់២៧នាក់ […]
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញប្រកាសបរិច្ចាគប្រាក់បៀវត្សរយៈពេល០៦ខែជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចូលរួមបរិច្ចាគនូវប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន១០០% មានរយៈពេល០៦ខែ គិតចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២១ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩។ ការប្រកាសបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕