ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២

ព្រៃវែង៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានរៀបចំ ពិធីពិសារអាហារសាមគ្គីដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២ ដែលធ្វើឡើងក្នុងគោលដៅលើកទឹកចិត្តដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ដែលបម្រើការងារនៅក្នុងសាលាខេត្តព្រៃវែងដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេលកន្លងមកនេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ការរៀបចំពិធីពិសារអាហារសាមគ្គីនេះគឺធ្វើឡើង ដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលមួយឆ្នាំកន្លងមកនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ត្រី មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៅក្នុងសាលាខេត្តព្រៃវែងនេះ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទោះបីជាស្ថានភាពជំងឺកូវី19 នៅក្នុងខេត្តព្រៃវែងមានការថយចុះខ្លាំងក៏ពិតមែនក៏ប៉ុន្តែការអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺនៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល ២០២២ ខាងមុខនេះឯកឧត្តម អភិបាលខេត្ត ក៏សូមជូនពរដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងរកស៊ីមានបានគ្រប់គ្នាជាពិសេសសូមឲ្យចៀសឆ្ងាយពីជំងឺផ្សេងៗគ្រប់គ្នា។

  • ឯកឧត្តម អភិបាលខេត្ត បានជូននៅវត្ថុអនុសាវរីយ៍ ដល់មន្រ្តី មន្រ្ដីជាប់កិច្ចសន្យា សម្រាប់ជាការលើកទឹកចិត្តផងដែរ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *