ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញសំណេះសំណាល និងពិសាអាហាសាមគ្គីជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រៃវែង

 

ព្រៃវែង៖ នៅរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រៃវែង សរុបចំនួន ៥៥១នាក់ ស្ថិតនៅសាលប្រជុំធំ សាលាខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ចាប់ពីថ្ងៃដែលឯកឧត្ដម ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តព្រៃវែង រយះពេល៨ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រែមុខមាត់ ជារដ្ឋបាលដ៏រឹងមាំមួយគួរជាទីកត់សម្គាល់ គឺដោយសារការចូលរួមខិតខំអនុវត្តន៍តួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី ប្រកបដោយទឹកចិត្តស្មោះសរ និងស្មារតីទទួលខុសត្រូវខ្ពស់ទូទាំងខេត្ត។ 

ឯកឧត្ដម អភិបាលខេត្ត ក៏សូមសំដែងនូវការថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ដែលបានចូលរួមចំណែកទទួលខុសត្រូវខ្ពស់ជាមួយ ឯកឧត្ដម ក្នុងការដឹកនាំ និងចូលរួមបំពេញតួរនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ឲ្យសម្រេចបានសមិទ្ធផលជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រៃវែង។ 

ឯកឧត្តម ក៏បានផ្ដាំផ្ញើ ដល់មន្ត្រីរាជការកងកម្លាំង ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ពួតដៃគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *