ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោប្រកាស​ថា វ៉ាក់សាំងចំនួន១លាន ៥សែនដូសទៀតនឹងមក​ដល់​កម្ពុជា​ឆាប់ៗនេះ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោប្រកាស​ថា វ៉ាក់សាំងចំនួន១លាន ៥សែនដូសទៀតនឹងមក​ដល់​កម្ពុជា​ឆាប់ៗនេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លាន ៥សែនដូសទៀតនឹងមកដល់កម្ពុជាឆាប់ៗនេះ ខណៈកម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ ហើយកិច្ចការងារនេះ គឺផ្តល់ជូនលោកស្រី ឱ វណ្ណឌីន ជាអ្នកចាត់ចែងដាច់តែម្តង។ នេះបើតាមសារសំឡេងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១៦ ខែមីនានេះ ក្នុងឱកាសតែងតាំងលោកស្រី ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការងារចាក់វ៉ាក់សាំងទូទាំងប្រទេស។

នៅក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ក៏នឹងមានវ៉ាក់សាំង Sinovac ១លាន ៥សែនដូសមកដល់ ខណៈវ៉ាក់សាំង Sinopharm និងAstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាមានផែនការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ឱ្យពលរដ្ឋបានយ៉ាងតិចរង្វង់ជាង១០លាននាក់ទៅ ១៣លាននាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *