ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយមន្រ្តីជាន់ខ្ពស់ដែលអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank, ADB) មានលោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា លោក Alvin Lopez អ្នកឯកទេសធនធានធម្មជាតិ និងកសិកម្មជាន់ខ្ពស់ និងសហការីមួយចំនួនទៀត។ ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ADB ដែលបាននិងកំពុងតែបន្តគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានឥតសំណង និងសម្បទានសម្រាប់អនុវត្តគម្រោងនានាដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលគម្រោងកម្មវិធីទាំងនោះ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ ក្នុងថ្ងៃសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោ!

នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ក្នុងពិធីប្រជុំនេះដែរ មានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ និងមេបញ្ជាការតាមគោលដៅផងដែរ៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៑ុន រ៉ានី ហ៑ុនសែន

ខ្ញុំបាទ តាងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមលំឱនកាយវាចាចិត្ត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីនេះ សូមប្រោះព្រំសព្វសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរក្នុងឪកាសទិវាដ៏ឧត្តុងឧត្តមនៃជ័យមង្គលអាយុវឌ្ឍនាគំរប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដ៏ប្រសើរថ្លៃថ្លាខាងមុខនេះ។ សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចនូវពុទ្ធពរជ័យទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរការរួមចំណែកដឹកនាំកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

Read more
ព័ត៌មានជាតិ

ក្រុមជើងខ្លាំង វ៉ៃដុតម៉ូតូ នៅជ្រោយចង្វារ ត្រូវបានអាវុធហត្ថឃាត់ខ្លួនបណ្តើរៗ!(Video inside)

ភ្នំពេញ÷កាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេត្រើយម្ខាង ម្ដុំសណ្ឋាគារសុខា ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីក្មេងស្ទាវពីរក្រុមបានដេញវាយគ្នា ដោយអ្នកចាញ់រត់ចោលម៉ូតូ រីឯអ្នកឈ្នះមិនអស់ចិត្តលើកយកម៉ូតូមួយគ្រឿងទម្លាក់ចោលចូលច្រាំងទន្លេ រួចយកសាំងចាក់ដុតម៉ូតូកម្ទេចចោល ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះធ្វើការផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រែង។ មិនដល់២៤ម៉ោងផង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់។ ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖ ទី១ ឈ្មោះ កើ សាក់រ៉នី ហៅ សាក់ណី (ជាជនដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកសាច់គោ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ សាន់ ហាណ្ណហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ជាអ្នកចូលរួមធ្វើសកម្មភាព។ ទី៣ ឈ្មោះ ហៀង សុវណ្ណស៊ីង ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ

Read more
ព័ត៌មានជាតិ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជាង៤៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

នារសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមការងារ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៤៤.៦៧៧.៥០០រៀល ជូនដល់ គ្រួសារសពលោកវរសេនីយ៍ត្រី គង់ ស៊ីណាត នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ប្រកបដោយទឹកចិត្តសប្បុរសធម៌ របស់ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក។ ព្រមជាមួយគ្នានោះ ក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះក្រុមគ្រួសារសពផងដែរ។ តំណាងគ្រួសារសពក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់ របស់ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារ (តាមរយ: Zooming) ជាមួយក្រុមបេសកកម្មធនាគារ ពិភពលោក (World Bank, WB)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារ (តាមរយ: Zooming) ជាមួយក្រុមបេសកកម្មធនាគារ ពិភពលោក (World Bank, WB)ដើម្បីរាយការណ៍ពីវឌ្ឍនភាពស្តីពីការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី៣ (Land Allocation for Social and Economic Development LASED III) និងលទ្ធផលនៃការបំពេញបេសកកម្ម។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានសហការជាដៃគូយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយ: ការគាំទ្រគម្រោងអភិវឌ្ឍជាច្រើនក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងធនាគារពិភពលោកបានគាំទ្រគម្រោង LASED បានអនុវត្តចប់២ជំហ៊ាន និងកំពុងបន្តជាមួយគម្រោង LASED III ដែលបានគិតគូរយ៉ាងយកចិត្តទុកដាក់លើការបង្កើនជីវភាពកសិករដែលមានជីវភាពខ្វះខាត ព្រមទាំងសហគមន៍ជនជាតិដើមភាគតិច

Read more
ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ៣គ្រួសារ រស់នៅស្រុកកំពង់សៀម ទទួលបានការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ៣គ្រួសារ រស់នៅស្រុកកំពង់សៀម ទទួលបានការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនតាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម ដើម្បីជាការចូលរួមសោកស្តាយដោយក្តីអាណិតសូរជាពន់ពេក ចំពោះការបាត់បង់ទីជម្រកសំរាប់ស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋចំនួនបីគ្រួសារ ស្ថិតនៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ដែលបានរងគ្រោះដោយសារអាគីភ័យឆាបឆេះ បានទទួលការយកចិត្តទុកដាក់ និងការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម ។ បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ខាងលើ កើតឡើង កាលពីម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលអោយផ្ទះឈើ ៣ខ្នង ( ១ខ្នងប្រក់សង្កសី ទំហំ ៥ ម×៦ម និង ២ខ្នងទៀត ប្រក់ក្បឿង ទំហំ ៧ម× ១៥ម

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ​ ដេីម្បីអនាគតយេីង​ -​ ទាំងអស់គ្នាបន្តធ្វេីសកម្មភាព​ ដោយមិនឈប់ឈរឡេីយ»

នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សហការរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ​ ដេីម្បីអនាគតយេីង​ -​ ទាំងអស់គ្នាបន្តធ្វេីសកម្មភាព​ ដោយមិនឈប់ឈរ ឡេីយ» នៅក្នុងបរិវេណ ទីស្នាក់ការអនុសាខាស្រុកកំពង់សៀម ។ ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា ប្រធានអនុសាខា មន្ត្រីប្រចាំការ ក្រុង ស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា មកពី ៤ គ្រឹះស្ថានសិក្សា សរុបចំនួន ១៦៨ នាក់ ។

Read more
ព័ត៌មានជាតិ

ក្រសួងកសិកម្ម÷ក្នុងរយៈពេល ៥ឆ្នាំ សហគមន៍សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន៣គឺ ៖

ផលិតកម្មកសិកម្មតាមកិច្ចសន្យាបាននិងកំពុងដើរតួនាទីជាស្ពានចម្លងរវាងកសិករ ឬអ្នកផលិតជាមួយវិស័យឯកជន ដើម្បីជួយជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការធានាបរិមាណផ្គត់ ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ទីផ្សារ និងតម្លៃ។ មិនតែប៉ុណ្ណោះ ភាគីប្រមូលទិញក៏នឹងជួយជាបច្ចេកទេស ផ្គត់ផ្គង់ធាតុចូលកសិកម្ម ឥណទាន ព័ត៌មាន និងសេចក្តីត្រូវរបស់ទីផ្សារ។ សហគមន៍កសិកម្មតាសីសាមគ្គី មានទីតាំងស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល បានចុះ បញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ មានសមាជិកចំនួន ៩២គ្រួសារ (ស្រ្តី ៣៦នាក់) មានភាគហ៊ុនចំនួន ២០០ហ៊ុន និងមានទុនសរុបចំនួន ១០លានរៀល។ ឆ្នាំ២០១៨ លោក ណុប នុន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាល និងជាកសិករឆ្នើមទទួលបានចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងកសិករឆ្នើមប្រចាំឆ្នាំ២០១៨ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបានទទួលពានរង្វាន់លេខ១ ពី សម្តេចតេជោ នាយករដ្ឋមន្រ្តីផងដែរ។ បច្ចុប្បន្ននេះ សមាជិកកើនឡើងរហូតដល់ទៅ ១២៩គ្រួសារ (ស្រ្តី ៣៥ នាក់) មានផ្ទៃដីដាំដុះបន្លែ

Read more
ព័ត៌មានជាតិ

គេគ្រប់គ្នា រកស៊ី រត់កង់បី ខ្លួនទៅរកស៊ី លួចកង់បី!

បុរសពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូកង់បី និង ទទួលទិញម៉ូតូកង់បីចោរ ដោយខុសច្បាប់។ ជនសង្ស័យទី១ ឈ្មោះ អ៊ុន ជាវៃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរប មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) បានធ្វើសកម្មភាពលួចម៉ូតូកង់បី ចំនួនពីរលើកគឺ៖ លើកទី១ បានធ្វើសកម្មភាព លួចយកម៉ូតូកង់បី (Pass App) ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1HG-0678 នៅចំណុច មុខផ្ទះល្វែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ លើកទី២ បានធ្វើសកម្មភាពលួចយកម៉ូតូកង់បី (pass app) ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1IC-0772 នៅចំណុចមុខផ្ទះល្វែងមួយកន្លែង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល

Read more