ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សម្ព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេសប្រព័ន្ធស្រោចស្រព្វ និងវិស័យធនាគារ គម្រោងគាំទ្រជាដៃគូ

នៅក្នុងស្ថានីយពិសោធន៍កសិកម្មបន្ទាយដែក នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម សមាគមចុងភៅ សមាគមភោជនីយដ្ឋាន សមាគមសណ្ឋាគារ សម្ព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេសប្រព័ន្ធស្រោចស្រព្វ និងវិស័យធនាគារ គម្រោងគាំទ្រជាដៃគ (Harvest II, ASPIRE, Chain, BFP, AIMS, CAVAC) អ្នកបោះដុំ និងអ្នកលក់រាយតាមផ្សារទំនើប មន្រ្តីជំនាញ បងប្អូនតំណាងកសិករដាំបន្លែនៅទូទាំងប្រទេស។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងផលិតកម្មបន្លែដែលអគ្គនាយកដ្ឋានកសិកម្មសម្រេចបាន ដោយមានកិច្ចសហការជាមួយក្រុម ហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម។ល។ ក្នុងគោលបំណងលើកកម្ពស់ផលិតភាព ផលិតកម្មបន្លែ ធានាបាននូវបរិមាណ

Read more
ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ហៅកាត់ថា CASIC ដើម្បីសម្តែងការគួរសម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបក្រុមការងារសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ហៅកាត់ថា CASIC ដើម្បីសម្តែងការគួរសមនិងរាយការណ៍ជូនជ្រាបពីសមិទ្ធផលសម្រេចបាននាឆ្នាំកន្លង និងទិសដៅអនុវត្តបន្ត។ ក្រុមការងារនេះ ដឹកនាំដោយឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការតម្រង់ ទិសសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តមសកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងមន្រ្តីមួយចំនួនទៀត។ បន្ទាប់ពីបានជ្រាបពីសមិទ្ធផលសំខាន់ៗដែលក្រុមការងារ CASIC សម្រេចបាននាឆ្នាំកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំ និងមន្រ្តីជំនាញរបស់ CASIC រហូតសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ ហើយពិតណាស់សមិទ្ធផលនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហការ និងការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍នានារួមមាន៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា

នៅព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។ នៅក្នុងឱកាសនោះ ឯកឧត្តម Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។ ទាក់ទងទៅនឹងវិស័យការពារជាតិ ឯកឧត្តម Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន ឯកឧត្តម Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ

Read more
ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីពិសាអាហារសាមគ្គី ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២

ព្រៃវែង៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានរៀបចំ ពិធីពិសារអាហារសាមគ្គីដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល ២០២២ ដែលធ្វើឡើងក្នុងគោលដៅលើកទឹកចិត្តដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ដែលបម្រើការងារនៅក្នុងសាលាខេត្តព្រៃវែងដែលបានខិតខំប្រឹងប្រែងបំពេញការងារអស់រយៈពេលកន្លងមកនេះ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ការរៀបចំពិធីពិសារអាហារសាមគ្គីនេះគឺធ្វើឡើង ដើម្បីបង្កើតនូវចំណងមិត្តភាព និងលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការងាររបស់ខ្លួនបានយ៉ាងល្អប្រសើក្នុងការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋអស់រយៈពេលមួយឆ្នាំកន្លងមកនេះ។ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ត្រី មន្ត្រីជាប់កិច្ចសន្យាទាំងអស់នៅក្នុងសាលាខេត្តព្រៃវែងនេះ។ ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ទោះបីជាស្ថានភាពជំងឺកូវី19 នៅក្នុងខេត្តព្រៃវែងមានការថយចុះខ្លាំងក៏ពិតមែនក៏ប៉ុន្តែការអនុវត្តនូវវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺនៅតែបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសាកល ២០២២ ខាងមុខនេះឯកឧត្តម អភិបាលខេត្ត ក៏សូមជូនពរដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងរកស៊ីមានបានគ្រប់គ្នាជាពិសេសសូមឲ្យចៀសឆ្ងាយពីជំងឺផ្សេងៗគ្រប់គ្នា។ ឯកឧត្តម អភិបាលខេត្ត បានជូននៅវត្ថុអនុសាវរីយ៍ ដល់មន្រ្តី មន្រ្ដីជាប់កិច្ចសន្យា សម្រាប់ជាការលើកទឹកចិត្តផងដែរ៕

Read more
ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ សារលោក ហ៊ុន ម៉ាណែត ទៅ លោក សម រង្ស៊ី ជា«សារក្មេងប្រដៅចាស់ពាល»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានយកសំណេររបស់លោក ហ៊ុន ម៉ា ណែត ដែលបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងសញ្ញាប័ត្រ មកបង្ហោះទាំងស្រុងនៅលើទំព័រហ្វេសប៊ុករបស់សម្តេច។ ជាមួយសំណេរនេះ សម្តេចតេជោ បានផ្តាំទៅលោក សម រង្ស៊ី ថា «បើខឹងកុំលេង បើលេងកុំខឹង» និងបានចាត់ទុកសាររបស់លោក ហ៊ុន ម៉ាណែត ថាជា «សារក្មេងប្រដៅចាស់ពាល»។ តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្រ្តី បានសរសេរបែបនេះថា៖«ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ»។ សម្តេចតេជោ គ្រាន់តែសរសេរបន្ថែមប៉ុណ្ណេះ ហើយក៏បានបង្ហោះសារទាំង ស្រុងរបស់លោក ហ៊ុន ម៉ាណែតតែម្តង។ សាររបស់លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត គឺបបួលលោក សម រង្ស៊ី ភ្នាល់គ្នារឿងអតីតមេបក្សប្រឆាំងរូបនេះចោទថា សញ្ញាប័ត្ររបស់លោកមិនមានតម្លៃពេញលេញ។ លោកហ៊ុន ម៉ាណែត បានបបួលលោកសម រង្ស៊ីថា បើការលើក ឡើងរបស់លោកសម

Read more
ព័ត៌មានសន្តិសុខសង្គម

ចេញឆក់កាបូបលើកទី១បរាជ័យ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ÷នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖ ១-វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ២-ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ពួកខ្លួន

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ជា  សុមេធី អភិបាលខេត្តព្រៃវែងអញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា ២០២០-២០២១

ព្រៃវែង៖ ឯកឧត្ដម ជា  សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំសិក្សា ២០២០-២០២១ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១  នៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។ យោងតាមរបាយការរបស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំសិក្សា ២០២០-២០២១ឆ្នាំនេះ ខេត្តព្រៃវែង មានមណ្ឌលប្រឡងចំនួន ១៣ មណ្ឌល ស្មើនឹង ២៨៧បន្ទប់ មានសិស្សសរុប ៧,១១៦នាក់ ស្រី ៣,៨៧៩នាក់ ក្នុងនោះ ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រមាន ៣ មណ្ឌល ស្មើនឹង ៧៤ បន្ទប់ មានសិស្សសរុប ១,៨៣៣ នាក់ ស្រី ១,១៦២ នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១០

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់ក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់ក្រុមការងារយុវជនគណបក្សខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងារយុវជនគណបក្សខេត្ត និងសកម្មជនបក្ស ដែលមកពីមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណ៩២នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Online Zoom។ ក្នុងកិច្ចប្រជុំនេះ ខ្ញុំបាទ បានលើកឡើងអំពីផែនការ និងគោលការណ៍នៃការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលមាននៅក្នុងខេត្ត អោយមានភាពច្បាស់លាស់ ដែលតម្រូវឱ្យមានការចូលរួមពីថ្នាក់ដឹកនាំស្រុក-ក្រុងទាំងអស់ ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្សក្នុងការអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ខ្ញុំបាទ សូមធ្វើការផ្តាំផ្ញើរ ដល់សមាជិកគណបក្សខេត្តទាំងអស់ បន្តចូលរួមជាមួយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ចូលរួមអនុវត្តផែនការរួមរបស់គណបក្សក្នុងការសម្រេចឲ្យបានជោគជ័យសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ។

Read more
ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមនុស្ស០៤នាក់ ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទៅតុលាការហើយ!

ភ្នំពេញ÷ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ច្រឹងខ្មៅ ចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ សម្របសម្រួល និងដឹកនាំបញ្ជាកម្លាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបដល់សម្បុកមេក្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ ហើយជនសង្ស័យបានបញ្ជូនដល់តុលាការហើយ។ តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោង និងជាអ្នក រៀបចំផែនការ បានបញ្ជាក់ថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺខ្លួនរៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន

Read more
ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីសម្តេចតេជោឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយ តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការថ្លែងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។ លោក អូន ព័ន្ធមុន្នីរ័ត្ន ជាអតីតលេខាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩២ ពេលត្រឡប់ពីការសិក្សានៅប្រទេសរុស្ស៉ី ហើយបន្តទៀតធ្វើជាទីប្រឹក្សារបស់សម្តេច។ លោកបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន បន្ទាប់ពីកាន់តំណែងជារដ្ឋលេខាធិការក្រសួងនេះអស់រយៈពេលជាច្រើនឆ្នាំ។ លោករៀនចប់ថ្នាក់បណ្ឌិត មកពីប្រទេសរុស្ស៉ី មកពីសាកលវិទ្យាល័យសង្គម និងវិទ្យាសាស្រ្តនយោបាយទីក្រុងមូស្គូ នៅឆ្នាំ១៩៩៣ និងសិក្សា នៅសាលាធុរកិច្ចអន្តរជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី ពីឆ្នាំ១៩៩១ដល់១៩៩២ផងដែរ និងលោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប្រទេសរុស្ស៉ី។ ក្រៅពីតួនាទីជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោកនៅមានតួនាទីសំខាន់ៗជាច្រើនទៀត៕

Read more