ព័ត៌មានអន្តរជាតិ

រុស្ស៊ី​បន្តរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​២៦,១៩០​នាក់​ទៀត​ក្នុង​១​ថ្ងៃ​ Thu/១០/Dec/២០២០

​ម៉ូស្គូ ៖ ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ រុស្ស៊ី​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 ថ្មីៗ​ចំនួន ២៦,១៩០​នាក់​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស កើន​ដល់ ២,៥៤១,១១៩​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​ ​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ដូចគ្នានេះ រុស្ស៊ី​ក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មី​ចំនួន ៥៥៩​នាក់​ទៀតផង​ដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​កើន​ដល់ ៤៤,៧១៨​នាក់​។ ចំណែកឯ អ្នកជា​សះស្បើយ​វិញ មាន​ចំនួន​សរុប ២,០០៧,៧៩២​នាក់ ក្រោយពី​បាន​រកឃើញ​អ្នកជា​សះស្បើយ​ថ្មីៗ​ចំនួន ២៦,២៦៦​នាក់​ទៀត នៅ​ថ្ងៃ​ពុធ​នេះ​៕

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ រកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ២នាក់ថែមទៀតដែលម្នាក់បានទៅហាង Zando និងម្នាក់ទៀតជាករណីនាំចូល Thu/១០/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដោយក្នុងនោះអ្នកឆ្លងម្នាក់ ជាអ្នកបានទៅហាង Zando បឹងកេងកង និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន ហើយមិនអ្នកជាសះស្បើយនោះទេ សរុបចំនួនអ្នកឆ្លង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» កើនដល់៣៩នាក់ហើយ។ ​សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១០ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៦នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩នាក់៕

Read more
ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ Wed/០៩/Dec/២០២០

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ ACMEC ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះគឺផ្ដោតទៅលើមូលបទ ” ភាពជាដៃគូសម្រាប់ការតភ្ជាប់ និងភាពធន់” ។ នៅក្នុងកិច្ចប្រជុំនេះ អ្វីដែលសំខាន់គឺមានចេញឯកសារទីមួយគឺសេចក្តីថ្លែងការណ៍ភ្នំពេញនៃកិច្ចប្រជុំកំពូល ACMEC លើកទី៩ ដោយគូសបញ្ជាក់ទៅលើចំណុចសំខាន់ៗជាពិសេសពាក់ព័ន្ធទៅ នឹងអ្វីដែលជាការយកចិត្តទុកដាក់របស់ប្រទេស ACMEC ទាំងប្រាំប្រទេសក្នុងនោះកម្ពុជាគឺជាប្រទេសមួយជាប្រទេសស្ថាបនិកមួយដែរ។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំនេះ ទី១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។ អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។ នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩

Read more
ព័ត៌មានជាតិ

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យនិងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩! wed/០៩/Dec/២០២០

(ឧត្តរមានជ័យ)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ ហេង សំអាន ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៖បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ១៩! Wed/០៩/Dec/២០២០

(ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងរួមនិងក្រុមគ្រួសារ.បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ឆាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកា ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា ។ សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។ ជាមួយគ្នានោះក៍មានអ្នកឧកញ៉ា.លោកឧកញ៉ា.ឯកឧត្ដម.អស់លោក.លោកស្រី.សប្បុរសជន.ជាច្រើនបាន ប្រកាសបរិច្ចាគថវិកាជូនសម្ដេចតេជោ ដើម្បីជាការរួមចំណែកទិញវ៉ាក់កូវីដ១៩ផងដែរ៕

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃនេះរកឃើញករណីកូវីដ១៩ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៤នាក់ថែមទៀត Wed/០៩/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro សរុបចំនួនអ្នកឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន៣៨នាក់ និងមិនអ្នកជាសះស្បើយនោះទេ។ ​សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥៥នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤៧នាក់៕

Read more
ព័ត៌មានជាតិ

ថវិកាជាង៣០លានដុល្លារហើយត្រូវបានបរិច្ចាកជូនសម្ដេចតេជោទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ,សម្ដេចបន្ថែមបណ្ដាញចំនួន ២ទៀត សម្រាប់បរិច្ចាគ Tue/០៨/Dec/២០២០

ភ្នំពេញ៖ ថវិកាជាង ៣០លានដុល្លារហើយ ត្រូវបានសប្បុរសជនបរិច្ចាគជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះថា ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើន តាមសទ្ធាជ្រះថ្លាមានជាង ៣០លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ។ ដើម្បីសម្រួលដល់ការបរិច្ចាគរបស់ប្រជាពលរដ្ឋនោះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមគណនីចំនួន ២ទៀតនៅធនាគារអេស៉ីលីដា និងធនាគារឯកទេសវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារដោយមិនមានការបង់សេវា។ សម្រាប់ធនាគារឯកទេសវីង ចំពោះប្រាក់រៀល គឺ9992, ប្រាក់ដុល្លារគឺ 9991។ ចំពោះអេស៉ីលីដាប្រាក់រៀល គឺ 00010556999989, ចំពោះប្រាក់ដុល្លារ គឺ 00010556999999។ សម្តចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋចូលរួមបរិច្ចាគតាមគណនីខាងលើនេះ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ឱ្យបានដល់ ១០លាននាក់។ «សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩

Read more
ព័ត៌មានជាតិ

ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក រត័្ន ស្រ៊ាងបានបញ្ចេញម៉ូតូកង់៣ឱ្យអាវុធហត្ថរាជធានីភ្នំពេញចេញអំពាវនាវអោយប្រជាជនរួមគ្នាបង្ក្រារទប់ស្កាត់វីរុសកូវីដ-១៩! Tue/០៨/Dec/២០២០

ដោយមានការប្រគល់ភារកិច្ចពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយ សេចក្ដីណែនាំ តាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល។

Read more
ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ Tue/០៨/Dec/២០២០

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ ចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ Tue/០៨/Dec/២០២០

(ឧត្តរមានជ័យ) ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដោយបានធ្វើការក្រើនរំលឹកនិងណែនាំដល់រដ្ឋបាល ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ អំពីវិធានការបង្ការ និងទប់ស្កាត់ដូចខាងក្រោម៖

Read more