ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ដែលជាទីតាំងទី១៦ ក្នុងមូលដ្ឋានខណ្ឌដង្កោ ទើបបានបិទបញ្ចប់ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម នូវដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានការពាក់ព័ន្ធជាមួយទីតាំងទាំងអស់នោះ ក្នុងគោលបំណង ចូលរួម បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

Read more
ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទីបី៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) – ជំហាន ២

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប – ជំហាន ២ ត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករ តាមឃុំសង្កាត់គោលដៅចំនួន២៧០ ក្នុង ៣៨ស្រុក ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង ព្រៃវែង។ គម្រោងមានបីសមាសភាគ គឺ៖ (១) កែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតភាពជនបទ និងជីវភាពរស់នៅ និងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ (២) អំណោយផលសម្រាប់បង្កើនផលិតភាពកសិកម្ម ពិពិធភាវូនីយកម្ម និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និង (៣) ការគ្រប់គ្រងគម្រោងមានប្រសិទ្ធភាព គម្រោងនេះប្រតិបត្តិដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងមហាផ្ទៃ (លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) និងចូលរួមអនុវត្តដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះមានគោលបំណង កែលម្អជីវភាពរស់នៅ និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុរបស់កសិករចំនួន ៦៥០ ០០០ គ្រួសារ នៅតាម ឃុំសង្កាត់គោលដៅចំនួន ២៧០ ក្នុងខេត្តប្រាំពីរ នៅតំបន់ជុំវិញបឹងទន្លេសាប។ គម្រោងកាត់បន្ថយភាពក្រីក្រ

Read more
ព័ត៌មានជាតិ

លោកតា លោកយាយចំនួន៣០ គ្រួសារ រស់នៅលើទឹកដីកោះប៉ែន នៃស្រុកកំពង់សៀម ទទួលបានការឧបត្ថម្ភពីមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា

រសៀលចុងសប្តាហ៍ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងវត្ត ពោធិ៍វ័ន្ត កោះប៉ែន លោក និល ចាន់នៅ និងលោក ស្រ៉ីម ប៊ុនស្រេង អនុប្រធានអនុសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តស្រុកកំពង់សៀម តំណាងលោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកំពង់ចាម បាននាំយកនូវគ្រឿងឧបភោគបរិភោគដែលជាមូលនិធិមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្តល់ជូនដល់លោកតា លោកយាយចំនួន៣០ គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើទឹកដីកោះប៉ែន នៃភូមិចំនួន ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Read more
ព័ត៌មានជាតិ

រដ្ខមន្ត្រី វេង សាខុន៖គម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ និងដឹកនាំអនុវត្តគម្រោងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានក្រសួងបីចូលរួម

ដូចការសន្យារបស់ខ្ញុំកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១, ក្នុងគោលបំណង បំបាត់ការងឿងឆ្ងល់ ពីសាធារណជនកន្លងទៅ ថ្ងៃនេះ (ថ្ងៃទី៥ មិថុនា ឆ្នាំ២០២១) ខ្ញុំសូមយកគម្រោងកម្មវិធីទី២ របស់ក្រសួងមកបញ្ជាក់ជូន គឺគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Diversification Project) គម្រោងពិពិធកម្មកសិកម្មកម្ពុជា ទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក ដែលចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ និងដឹកនាំអនុវត្តគម្រោងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានក្រសួងបីចូលរួអនុវត្តគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។ គម្រោងពិពិធកម្មកសិកម្មកម្ពុជាមានគោលបំណងជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មនៅក្នុងតំបន់គោលដៅគម្រោង ហើយឆ្លើយតបភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពចំពោះការសង្រ្គោះបន្ទាន់ក្នុងករណីមានវិបត្តិ។ គម្រោងនេះមានសមាសភាគអនុវត្តចំនួន៥ រួមមាន៖  សមាសភាគទី១-ជំរុញពិពិធកម្មកសិកម្ម និងការផ្តល់ហិរញ្ញប្បទាន តាមរយៈកញ្ចប់ជំនួយនិងប្រាក់កម្ចីដល់សហគមន៍និងវិស័យឯកជន  សមាសភាគទី២-គាំទ្រហេដ្ឋារចនាសម្ព័ន្ធ (ប្រព័ន្ធស្រោចស្រព្វ និងផ្លូវជនបទ)  សមាសភាគទី៣-លើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងការត្រួតពិនិត្យគុណភាពកសិផល  សមាសភាគទី៤-សម្របសម្រួល គ្រប់គ្រង តាមដាន និងវាយតម្លៃគម្រោង និង 

Read more
ព័ត៌មានជាតិ

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃទី០៤ម្សិលមិញបានរកឃើញ​មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើពលករទើបត្រឡប់មកពីថៃ

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាស​នៅ​ល្ងាច​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតែស្ត Sequencing រកឃើញមេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 នៅ​លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់។ អ្នក​ជំងឺទាំង​៣នាក់​នោះ​រួម​មាន ទី១៖ ភេទស្រី អាយុ ២៧ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ, ទី២៖ ភេទប្រុស អាយុ ៤៦ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យឯកភ្នំ ខេត្តបាត់ដំបង និងទី៣៖ ភេទស្រី អាយុ ៤៣ឆ្នាំ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមោងឫស្សី ខេត្តបាត់ដំបង។ បើតាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាលថា វីរុសបម្លែងថ្មី ប្រភេទ B.I.617 ជាមេរោគដែលពិភពលោកមានការព្រួយបារម្ភខ្លាំង ហើយត្រូវបានគេរកឃើញនៅបណ្តាប្រទេសចំនួន៧ ហើយ នៅក្នុងតំបន់អាស៊ាន (ប្រទេសឥណ្ឌូណេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា) និងបណ្តា ប្រទេសមួយចំនួនទៀតលើពិភពលោក។ ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត វិធានការ ៣ការពារ និង ៣កុំ និងវិធានការផ្សេងៗទៀតដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការដាក់ចេញនូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ៗគ្នា

Read more
ព័ត៌មានជាតិ

ថ្ងៃទី០៤ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន៣នាក់ ២- ស្រុកព្រះស្ដេច ចំនួន២៩នាក់ ៣-ស្រុកបាភ្នំ ចំនួន១០នាក់ ៤- ស្រុកពោធិ៍រៀង ចំនួន១នាក់ ៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់ ៦- ស្រុកមេសាង ចំនួន២នាក់ ៧- ស្រុកពាមរក៍ ចំនួន៣នាក់ ៨- ស្រុកពាមជរ ចំនួន២នាក់ ៩- ស្រុកកំពង់ត្របែក ចំនួន១នាក់ ១០- ស្រុកកំចាយមារ ចំនួន១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ៣ការពារ – ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ – លាងដៃជាមួយសាប៊ូ

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឲ្យឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី នាំយកជាសម្ភារពេទ្យ (PPE) ចំនួន ២០០ឈុតបន្ថែមទៀត

ដោយទទួលបានសំណូមពរ ពីការិយាល័យសុខាភិបាលសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងក្នុងគោលបំណងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃសុក្រ ០៩រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី នាំយកជាសម្ភារពេទ្យ (PPE) ចំនួន ២០០ឈុតបន្ថែមទៀ រួមមាន: អាវពេទ្យការពារ មាស់N95 របាំងមុខ ស្រោមជើង ស្រោមដៃ និងមួករួញ គិតជាទឹកប្រាក់សរុបចំនួន ១ ១១៥ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយឡែក នៅថ្ងៃនេះដែរ ឯកឧត្តម ប្រធាន បានចាត់ឲ្យជូន លោក អូត

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែង និងសាលាបឋមសិក្សាកំពង់ក្តុល

នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែង និង សាលាបឋមសិក្សាកំពង់ក្តុល ក្នុងសង្កាត់ព្រៃវែង ដែលជាទីតាំងទី១១ និងទី១២ ក្នុងមូលដ្ឋានខណ្ឌដង្កោ ទើបបានបិទបញ្ចប់ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រៃវែង នូវដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានការពាក់ព័ន្ធជាមួយទីតាំងទាំងអស់នោះ ក្នុងគោលបំណង ចូលរួម បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

Read more
ព័ត៌មានជាតិ

រដ្ឋាបាលខេត្តព្រៃវែង៖សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញដែលបានជួយបត្ថម្ភឧបករណ៍ធ្វើតេស្ត្ររហ័សព្រមទាំងអាកុលនិងម៉ាស់មួយចំនួនទៀត

ថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហុឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្តេច និងសហការី ដែលបានឧបត្ថម្ភ ម៉ាស ចំនួន៣០,០០០ម៉ាស អាល់កុល ៦កាន ស្មើនឹង ១៨០លីត្រ និងឧបករណ៍ធ្វើតេស្ត្ររហ័ស (Rapid Test) ចំនួន ១,១០០ឃីត ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កថ្នាក់ខេត្ត និងតាមបណ្តាក្រុងស្រុកទាំង១៣ ក្នុងខេត្តព្រៃវែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ខណៈដែលពិភពលោក ក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងការរីករាលដាលដោតជំងឺកូវីដ-១៩ នេះ។ នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។ ខ្ញុំបាទ សូមជូនពរដល់ឯកឧត្តម ហុឺ បាវី ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកភេសជ្ជៈបន្ថែម ដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤!

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកបន្ថែម នូវភេសជ្ជៈ ដែលជាអំណោយរបស់សប្បុរសជន ដល់តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹង ការហត់នឿយ របស់កងកម្លាំង ដែលកំពុងមមាញឹកក្នុងយុទ្ធនាការ បង្កា និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស បំពេញបេសកកម្មការពារតាមគោលដៅមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩៕

Read more