ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ឲ្យឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី នាំយកជាសម្ភារពេទ្យ (PPE) ចំនួន ២០០ឈុតបន្ថែមទៀត

ដោយទទួលបានសំណូមពរ ពីការិយាល័យសុខាភិបាលសុខាភិបាលស្រុកប្រតិបត្តិជើងព្រៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងក្នុងគោលបំណងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ-១៩ នៅរសៀលថ្ងៃសុក្រ ០៩រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាត់ឲ្យឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ និងសហការី នាំយកជាសម្ភារពេទ្យ (PPE) ចំនួន ២០០ឈុតបន្ថែមទៀ រួមមាន: អាវពេទ្យការពារ មាស់N95 របាំងមុខ ស្រោមជើង ស្រោមដៃ និងមួករួញ គិតជាទឹកប្រាក់សរុបចំនួន ១ ១១៥ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដោយឡែក នៅថ្ងៃនេះដែរ ឯកឧត្តម ប្រធាន បានចាត់ឲ្យជូន លោក អូត ឈាងលី អភិបាលនៃគណអភិបាលស្រុកជើងព្រៃ យកថវិកា ចំនួន ៩៤០ ០០០រៀល សម្រាប់ធ្វើការជួសជុលផ្ទះ របស់ប្រជាពលរដ្ឋចំនួន បីគ្រួសារ ដែលទទួលរងគ្រោះដោយ ភ្លៀងមួយមេ លាយលំដោយខ្យល់កន្ត្រាក់ធ្វើអោយប៉ះពាល់ចំផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង៥,០០នាទីល្ងាច នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ដែលបានធ្វើឲ្យរបើកដំបូលទាំងស្រុង០១ខ្នងផ្ទះ ប៉ះពាល់ដំបូលមធ្យម០២ខ្នងផ្ទះ រួមមានដូចខាងក្រោម÷
១. ផ្ទះឈ្មោះ ឈាង មួយ ភេទស្រី អាយុ ៦៤ឆ្នាំ នៅភូមិស្អាង សមាជិកគ្រួសារ ចំនួន២នាក់ ៤៤០ ០០០៛ ។
២. ផ្ទះឈ្មោះ ឃុត ស្រៀង ភេទស្រី អាយុ ៣៥ឆ្នាំសមាជិកគ្រួសារ ចំនួន៥នាក់ផ្ទះនៅភូមិស្អាង ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៤មx៥ម ប៉ះពាល់ របើកដំបូលស័ង្កសី៧សន្លឹក គិតជាទឹកប្រាក់ប្រហែល ៣០០ ០០០៛ ។
៣. ផ្ទះឈ្មោះ រី អម ភេទស្រី អាយុ ៧៤ឆ្នាំ សមាជិកគ្រួសារ ចំនួន៤នាក់ នៅភូមិត្រពាំងថ្ម ប៉ះពាល់ផ្ទះឈើមានសភាពទ្រុឌទ្រោមស្រាប់ ទំហំ ៤មx៥ម បាក់ចែងដំបូលមួយចំហៀង គិតជាទឹកប្រាក់ប្រហែល ២០០ ០០០៛ ។
តាងនាមឲ្យមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ លោក អូត ឈាងលី អភិបាលនៃគណអភិបាលស្រុកជើងព្រៃ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលតែគិតគូរយកចិត្តសុខទុក្ខប្រជាជន និងបានផ្តល់ជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់បំរើដល់សុខមាលភាព និងជីវភាបរស់នៅរបស់ប្រជាពលរដ្ឋស្រុកជើងព្រៃទាំងមូល។

adm

Leave a Reply

Your email address will not be published. Required fields are marked *