ព័ត៌មានជាតិ

ថ្ងៃទី១១ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៨នាក់ បន្ថែមទៀ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៦នាក់ ២- ស្រុកពារាំង ចំនួន ​៨នាក់ ៣-ស្រុកកំពង់ត្របែក ចំនួន ​៧នាក់ ៤- ស្រុកស្វាយអន្ទរ ចំនួន ​៣នាក់ ៥- ស្រុកបាភ្នំ ចំនួន​ ៣នាក់ ៦- ស្រុកព្រះសេ្តច ចំនួន​ ៣នាក់ ៧- ស្រុកមេសាង ចំនួន​ ២នាក់ ៨- ស្រុកពាមរក៍ ចំនួន ២នាក់ ៩- ស្រុកកញ្ចៀច ចំនួន ២នាក់ ១០-ស្រុកពាមជរ ចំនួន ១នាក់ ១១-ស្រុកពោធិ៍រៀង ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង

Read more
ព័ត៌មានជាតិ

គម្រោងកម្មវិធីទី៥៖មានឈ្មោះថា”កម្មវិធីជំរុញផលិតកម្មស្រូវនិងនាំចេញអង្ករ (Climate-Resilient Rice Commercialization Sector Development Program – Rice-SDP)

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអ្នកអនុវត្ត ដោយរួមសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ក្រៅពីតួនាទីដ៏ចំបងក្នុងការជំរុញផលិតភាពផលិតកម្មកសិកម្មដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀងក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងក៏ត្រូវខិតខំអនុវត្តគោលនយោបាយរបស់រាជរដ្ឋភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិត ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឲ្យស្របតាមស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិក្នុងទិសដៅចំបងគឺបង្កើនបរិមាណ និងប្រភេទមុខដំណាំសម្រាប់ការនាំចេញ។ និយាយពីការនាំចេញ ផលិតផលដំណាំស្រូវបានចូលរួមចំណែកប្រមាណជា ៥០% នៃផលិត ផលកសិកម្ម ហើយប្រាកដណាស់ រាជរដ្ឋាភិបាលបានចាត់ទុកផលិតកម្មនេះថាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានបង្ហាញឆន្ទ:យ៉ាងមុតមាំថាចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាជង្រុកស្រូវ និងជាប្រទេសដែលមានសមត្ថភាពនាំចេញស្រូវ -អង្ករដ៏ធំមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន តាមរយៈគោលនយោបាយស្រូវ-អង្ករ។ ដើម្បីសម្រេចគោលនយោបាយនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានលើកសំណើគម្រោងកម្មវិធីមួយឈ្មោះថា “កម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice-SDP)។ តបតាមសំណើ កម្មវិធីនេះត្រូវបានអនុម័តដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានរយ:ពេល ៨ឆ្នាំ (២០១៣-២០២១) ដោយបានទទួលជំនួយហិរញ្ញប្បទានពី ADB និងរាជរដ្ឋាភិបាលកម្ពុជា។យោងតាមរបាយការណ៍ពិស្តាររបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី៩ ខែមិថុនា) បានឲ្យដឹងថា៖ Rice-SDP ត្រូវបានអនុវត្តដោយក្រសួងចំនួន ០៤ និងរដ្ឋបាលខេត្តចំនួន ០៣

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣នាក់ ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស !

នារសៀល ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោបានចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៣នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ក្នុងភូមិព្រែករទាំង ភូមិដំណាក់សង្កែ និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ

Read more
ព័ត៌មានជាតិ

ថ្ងៃទី០៩ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០នាក់ បន្ថែមទៀត

  ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤០នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ដូចខាងក្រោម: ១- ស្រុកព្រះសេ្តច ចំនួន ​១៨នាក់ ២- ស្រុកពាមរក៍ ចំនួន ​៦នាក់ ៣-ស្រុកកំពង់ត្របែក ចំនួន ​៤នាក់ ៤- ស្រុកពារាំង ចំនួន ​៤នាក់ ៥- ស្រុកកំចាយមារ ចំនួន​ ៣នាក់ ៦- ស្រុកពាមជរ ចំនួន​ ២នាក់ ៧- ស្រុកពោធិ៍រៀង ចំនួន​ ២នាក់ ៨- ស្រុកមេសាង ចំនួន ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤០នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។ ៣ការពារ –

Read more
ព័ត៌មានជាតិ

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកំណើតរបស់សម្តេច

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការី បានចូលរួមអមដំណើរ សម្ដេចវិបុលសេនាភកកតី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ជាចំណងដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន រួមមាន÷ សាលាឆទាន ,ស្ពាន ,ទំនប់បង្ហៀរ ,ផ្លូវបេតុង ។ល។ ដែលសម្រេចការសាងសង់បាន១០០ ភាគរយហើយ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងសាការី បានបន្តអមដំណើរ សម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច នាភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចៅ វង្ស I.K.Team.

Read more
ព័ត៌មានជាតិ

អគ្គនាយកដ្ធានគយនិងរដ្ធាករកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ធមន្ត្រីប្រតិភូអមនាយករដ្ធមន្ត្រីនិងជាអគ្គនាយកនៃអគ្គ្កនាយកដ្ធានគយនិងរដ្ធាករកម្ពុជាបានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០តាមរយះប្រពន្ធ័វីដេអូរ

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ តាមរយៈប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក REY LEONARDO B. GUERRERO អគ្គនាយកនៃរដ្ឋបាលគយហ្វីលីពីន ដោយមានការចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន ។ កិច្ចប្រជុំ បានចាប់ផ្តើម ការពិភាក្សាក្រៅផ្លូវការ ក្នុងគោលបំណងស្វាគមន៍អគ្គនាយកថ្មីមកពីប្រទេសឥណ្ឌូនេស៊ី និងថៃផងដែរ។ កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣០ នឹងកត់សម្គាល់លើវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមមាន៖ ១) ការអនុវត្តដោយជោគជ័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍនគយ (SPCD)ឆ្នាំ២០១៦-២០២០ ២) វឌ្ឍនភាពការងារក្នុងរយៈពេល៥ខែដំបូងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ ២០២១-២០២៥ ៣)ជំរុញសមាជិករៀបចំបញ្ចប់តារាងពន្ធគយអាស៊ាន AHTN ២០២២ និងអាចដាក់អនុវត្តនៅខែមករា ឆ្នាំ២០២២ ៤) ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ACTS) ដែលចូលរួមពីសមាជិកចំនួន០៦ ប្រទេស រួមមាន៖កម្ពុជា,

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាបាលខេត្តព្រៃវែងថ្ងៃទី០៨ម្សិលមិញនេះបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន១៩នាក់បន្ថែមទៀត

  ថ្ងៃទី០៨/០៦/២០២១ ម្សិលមិញនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៧ និងមកពីខេត្តកណ្ដាលចំនួន១នាក់ ដូចខាងក្រោម: ១- ស្រុកបាភ្នំ ចំនួន​ ៧នាក់ ២- ស្រុកពាមជរ ចំនួន​ ៤នាក់ ៣-ស្រុកមេសាង ចំនួន​ ៣នាក់ ៤- ស្រុកពាមរក៍ ចំនួន​ ១នាក់ ៥- ស្រុកព្រះសេ្តច ចំនួន​ ១នាក់ ៦- ស្រុកពោធិ៍រៀង ចំនួន​ ១នាក់ ៧- ស្រុកពារាំង ចំនួន​ ១នាក់ ៨- មកពី ខេត្តកណ្ដាល ចំនួន​ ១នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ស្ពានថ្ម ដែលជាទីតាំងទី១៦ ក្នុងមូលដ្ឋានខណ្ឌដង្កោ ទើបបានបិទបញ្ចប់ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម នូវដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ ដើម្បីធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានការពាក់ព័ន្ធជាមួយទីតាំងទាំងអស់នោះ ក្នុងគោលបំណង ចូលរួម បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

Read more
ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទីបី៖ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) – ជំហាន ២

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឈន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប – ជំហាន ២ ត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករ តាមឃុំសង្កាត់គោលដៅចំនួន២៧០ ក្នុង ៣៨ស្រុក ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង ព្រៃវែង។ គម្រោងមានបីសមាសភាគ គឺ៖ (១) កែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតភាពជនបទ និងជីវភាពរស់នៅ និងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ (២) អំណោយផលសម្រាប់បង្កើនផលិតភាពកសិកម្ម ពិពិធភាវូនីយកម្ម និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ និង (៣) ការគ្រប់គ្រងគម្រោងមានប្រសិទ្ធភាព គម្រោងនេះប្រតិបត្តិដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងមហាផ្ទៃ (លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ) និងចូលរួមអនុវត្តដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ គម្រោងនេះមានគោលបំណង កែលម្អជីវភាពរស់នៅ និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុរបស់កសិករចំនួន ៦៥០ ០០០ គ្រួសារ នៅតាម ឃុំសង្កាត់គោលដៅចំនួន ២៧០ ក្នុងខេត្តប្រាំពីរ នៅតំបន់ជុំវិញបឹងទន្លេសាប។ គម្រោងកាត់បន្ថយភាពក្រីក្រ

Read more
ព័ត៌មានជាតិ

លោកតា លោកយាយចំនួន៣០ គ្រួសារ រស់នៅលើទឹកដីកោះប៉ែន នៃស្រុកកំពង់សៀម ទទួលបានការឧបត្ថម្ភពីមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម អ៊ុន ចាន់ដា

រសៀលចុងសប្តាហ៍ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងវត្ត ពោធិ៍វ័ន្ត កោះប៉ែន លោក និល ចាន់នៅ និងលោក ស្រ៉ីម ប៊ុនស្រេង អនុប្រធានអនុសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តស្រុកកំពង់សៀម តំណាងលោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកំពង់ចាម បាននាំយកនូវគ្រឿងឧបភោគបរិភោគដែលជាមូលនិធិមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្តល់ជូនដល់លោកតា លោកយាយចំនួន៣០ គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅលើទឹកដីកោះប៉ែន នៃភូមិចំនួន ក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Read more