ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting )

ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង​៨,៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting ក្នុងរបៀបវារៈដូចខាងក្រោម៖
១.ការជម្រុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ ចំពោះសង្កាត់ទាំង១១។​
២.ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារ​ទាំង៣។​
៣.ការត្រៀមបង្ក្រាបការលបលួចបើកអាជីវកម្ម Internet, Internet Cafe ការលបលួចបើកអាជីវកម្មក្លឹបកំសាន្ត បាបារាំង និងអាជីវកម្មផ្សេងៗទៀតដែលបានបិទកន្លងមកក្នុងសង្កាត់ទាំង១១។​
៤.ផ្សព្វផ្សាយដល់ម្ចាស់ផ្ទះជួល ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នូលផ្ទះ ឬឈ្នូលបន្ទប់ដល់កម្មករ បុគ្គលិកដែលមានជីវភាពក្រីក្រ ៥.ការងារផ្សេងៗ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *