ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត

ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (zoom online)។ កិច្ចប្រជុំនេះ ក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ របៀបវារៈ នៃអង្គប្រជុំ រួមមាន: ១). ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២). ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត ៣). ពិនិត្យ

Read more
ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមទទួល បេសកកម្មថ្មី នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក!(video inside)

នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបានទទួលបេសកកម្មថ្មីបន្ថែមមួយទៀត គឺទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក និងចាប់ផ្តើមអនុវត្តពេញលេញ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ ក្នុងរយៈកាលកន្លងមក អាវុធហត្ថរាជធានីភ្នំពេញ តែងតែចូលរួមអនុវត្តគ្រប់វិធានការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ជាអាថ៌រួមមាន ការប្រតិបត្តិរបៀបរបបរស់នៅនិងធ្វើការ ក្នុងរបត់ថ្មីជាមួយកូវីដ-១៩ តាមវិធានការ ៣ការពារ ៣កុំ, ធ្វើការពិនិត្យសំណាក (Rapid Test) ដល់កងកម្លាំងជាប់ជាប្រចាំ, ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលនិងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ព្រមទាំងចែកម៉ាសជូនដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌ ទាំង១៤ ទូទាំងរាជធានីភ្នំពេញ, ចូលរួមអនុវត្តវិធានការ បិទខ្ទប់របស់រាជរដ្ឋាភិបាលនិងសាលារាជធានីភ្នំពេញ គ្រប់កាលៈទេសៈ, ចូលរួមការពារមណ្ឌលនិងទីតាំងធ្វើចត្តាឡីស័កជាច្រើនរយកន្លែង ជាពិសេសបានទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅព្យាបាលកូវីដ-១៩ សំខាន់ៗមួយចំនួន ដូចជា សណ្ឋាគារ Great Duke, វិទ្យាល័យជាស៊ីមសាមគ្គី, ដឹព្រីមៀរសែនសុខ

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ!

នាព្រឹក ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៧ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកថវិកាចំនួន ១០លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន២០បាវ ស្មើនឹង០១តោន, ទឹកសុទ្ធចំនួន៤០កេស, ទឹកក្រូច២០កេស, ទឹកដោះគោបឺត១០កេស, មី២០កេស, ទឹកត្រីទឹកស៊ីអ៊ីវ២០យួរ, ត្រីខកំប៉ុង០២កេស, ស្ករគ្រាប់០២កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តព្រះបារមីវង្គដ្ឋបុរីកបិលភ័ស្តុ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រោះតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំ ឈរលើគោលការណ៍ ៣ការពារ ៣កុំ ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្តដើម្បីកាន់បិណ្ឌដោយផ្ទាល់ ត្រឹមចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃប៉ុណ្ណោះ៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងស្រុកចំការលើ និងដាក់ចេញនូវវិធានការ ៧ចំណុច

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញចុះពិនិត្យស្ថានភាពផ្ទះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកចំការលើ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្ត ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ នៅក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ថ្លែងថា ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ សូមស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ជាពិសេសអាជ្ញាធរស្រុកចំការលើ ត៩ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចសំខាន់ៗ ៧ចំណុច មានដូចខាងក្រោម៖ ទី១.ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកនៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការ «៣ការពា ៣កុំ » ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ ។ ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ និងសូមបន្តត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក

Read more
ព័ត៌មានជាតិ

រដ្ឋមន្ត្រី វេង សាខុន ចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ស្ដីពីបញ្ហាសត្តឃាតដ្ឋានក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ់និងនេសាទរួមជាមួយលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញចូលរួមប្រជុំចង្អៀតតាមប្រព័ន្ធ Zoom ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបញ្ហាសត្តឃាតដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំចង្អៀតនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ឯកឧត្តមតំណាងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ និងសមាជិកគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ទាប់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គប្រជុំបានដឹកនាំធ្វើការពិភាក្សាលំអិតរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការបូកសរុបដោយបានដាក់ចេញជាយន្តការដោះស្រាយបញ្ហា ជាកញ្ចប់ដោយត្រូវពិនិត្យលើការកែលំអរបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងកែលម្អសេចក្តីព្រាងគោលនយោបាលវិស័យកសិកម្ម សម្រាប់ឆ្នាំ២០២១-២០៣០ដែលពាក់ព័ន្ធលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន និងការគ្រប់គ្រងរដ្ឋបាល ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាម្ចាស់សាមីដឹកនាំការងារ និងមានការចូលរួមក្រុមការងារ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន៨លាន ដល់ ព្រះចៅអធិការវត្តយស់

ព្រៃវែង.ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងសហការី បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ ព្រះចៅអធិការវត្តយស់ស្ថិតនៅឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្នុងបរិបទកូវីដ១៩ ។ គ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់ព្រះចៅអធិការវត្តរួមមាន៖ អង្ករ , មី , ទឹកសុទ្ឋ , ទឹកក្រូច , ទឹកត្រី , ទឹកស៊ីអ៊ីវ ,ត្រីខ ,ទឹកដោះគោ ,ផ្លែឈើ, តែ , ស្ករស , សាដក់ ម៉ាស,អាកុល ,ចង្ហាន់ និងបច្ច័យចំនួន ៨.០១០.០០០រៀលផងដែរ ។ ឯកឧត្តម ស្បោង សារ៉ាត បានឡើងឡើងថា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដែលបាននាំយកមកប្រគេននៅពេលនេះគឺ ដើម្បីចូលរួមក្នុងការផ្គត់ផ្គងចង្ហាន់សម្រាប់ព្រះសង្ឃ និងមួយចំនួនទៀតទុកកសាងក្នុងវត្ត

Read more
ព័ត៌មានជាតិ

គ្រួសារ ចាស់ជរា ក្រីក្រ មានជីវៈភាពលំបាកចំនួន ២០ គ្រួសារ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

ព្រៃវែង៖ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ស្រុក រួមជាមួយលោក ពត ចាន់នី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេបុណ្យ តំណាងឯកឧត្តម ជា សណ្តាប់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមេបុណ្យ ព្រមទាំងសហការី  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ចែកជូនដល់គ្រួសារចាស់ជរា ក្រីក្រ ដែលជួបការលំបាកក្នុងដំណាក់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២០ គ្រួសារ ដែលស្ថិតនៅឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ថ្លែងក្នុងឱកាស់នោះ លោក  ប៉ិច សុង អភិបាលស្រុកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting)

(ភ្នំពេញ) នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting) ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមាន០៦របៀបវារៈដូចខាងក្រោម ៖ ១- ពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ២- ការងារអនុវត្តសេចក្តីសម្រេច លេខ៣០២/២១ ស.ស.រ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញគ្រឿងឧបភោគបរិភោគ ចែកជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹង អង្គភាពចំណុះ ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ក្នុងឱកាសនៃការបែកចែកនោះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ដោយមមាញឹកក្នុងការចូលរួមបំពេញការងារស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេសបេសកកម្មដ៏ធំចំពោះមុខគឺចូលរួម បង្កា ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ចំនួន០២វត្ត ដែលគង់នៅវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស !

នាព្រឹក ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន ០២តោន, ទឹកសុទ្ធចំនួន៨០កេស, ទឹកក្រូចកូកា៥០កេស, មី៤០កេស, ទឹកត្រីទឹកស៊ីអ៊ីវ៤០យួរ, ត្រីខកំប៉ុង០៤កេស, ស្ករគ្រាប់០៤កេស ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព្រោះតែបញ្ហា កូវីដ-១៩ បានធ្វើឲ្យពិធីកាន់បិណ្ឌ នៅតាមវត្តអារាមក្នុងឆ្នាំនេះ ត្រូវបានរឹតត្បិត ដោយមិនមានការជួបជុំ ឈរលើគោលការណ៍ ៣ការពារ ៣កុំ ទើបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មិនបានអញ្ជើញទៅវត្តដើម្បីកាន់បិណ្ឌដោយផ្ទាល់ ត្រឹមចាត់ក្រុមការងារ នាំយកថវិកា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃប៉ុណ្ណោះ៕

Read more