ព័ត៌មានជាតិ

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់, ជាសះស្បើយចំនួន ១,៦០១នាក់ និងស្លាប់ចំនួន ២នាក់

ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩៩នាក់, ជាសះស្បើយចំនួន ១,៦០១នាក់ និងស្លាប់ចំនួន ២នាក់នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ១នាក់ និងមកពីខេត្តកំពង់ចាម ១នាក់ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៤នាក់
២- ស្រុកបាភ្នំ ចំនួន ​២៧នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ​១៨នាក់
៤- ស្រុកពាមរក៍ ចំនួន​ ១៥នាក់
៥- ស្រុកកំចាយមារ ចំនួន​ ១២នាក់
៦- ស្រុកមេសាង ចំនួន ៩នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៣នាក់
៨- ស្រុកកញ្ច្រៀច ចំនួន ៣នាក់
៩- ស្រុកពារាំង ចំនួន ២នាក់
១០-ស្រុកពោធិ៍រៀង ចំនួន ២នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ១នាក់
១៣-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់
១៤-មកពីខេត្តកំពង់ចាម ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៩៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *