ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញកាត់វិញ្ញាសារប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២

ព្រៃវែង៖ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយនឹងមន្ទីរអង្គភាពនានាជុំវិញខេត្តបានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យព្រះអង្គឌួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២នេះ។

ថ្លៃនៅក្នុងឱកាសនៃការអញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ នោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមជូនពរដល់បេក្ខជន បេក្ខនារី ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ សិក្សា២០២១-២០២២ ទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់សមត្ថភាពដែល បានសិក្សាកន្លងមក ដើម្បីទទួលបានជោគជ័យទាំងអស់គ្នា ហើយឈានទៅបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យបន្ថែម ទៀត និងមានឱកាសយកចំណេះវិជ្ជាទាំងអស់នេះទៅបម្រើ ប្រយោជន៍សង្គម និងប្រទេសជាតិ។ 

ឯកឧត្តម ក៏សូមផ្ដើមផ្ញើដល់បេក្ខជន បេក្ខនារី ក្មួយៗទាំងអស់ដែលបានមកប្រឡងនាពេលនេះ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព មិនត្រូវលួចចម្លងគ្នា មើលប្រយុង នឹងត្រូវគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងរបស់សាលា ឲ្យបានត្រឹមត្រូវធ្វើយ៉ាងណា ដើម្បីការប្រឡងរបស់យើងប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យ។ 

ហើយចំពោះការប្រឡងឆ្នាំ២០២២នេះ បានធ្វើការរៀបចំ ដំណើរការទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សារាចរណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការណ៍ជាមួយមន្រ្តីសុខាភិបាលនូវវិធានសុខាភិបាល ៣ការពារនិង៣កុំ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និង ការចូលរួមសម្របសម្រួលពីយុវជនស្ម័គ្រចិត្ត កម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ។ 

លោក ប៉ាវ សុធី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ សិក្សា២០២១-២០២២ ទូទាំងខេត្តព្រៃវែង មានចំនួន ៧,១០២ នាក់ ស្រី ៤,២៩៤ នាក់។  ដោយការប្រឡងនេះចែកចេញជា ២ ថ្នាក់មាន៖ ថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម។ ចំពោះ-ថ្នាក់វិទ្យាសាស្រ្ត មានចំនួន ១,៩១១ នាក់ ស្រី ១,១១២ នាក់។  -ថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ៥,៨៩០ នាក់ ស្រី ៣,០៨២ នាក់។

ដោយទូទាំងខេត្តព្រៃវែងបានរៀបចំមណ្ឌលប្រឡង មានចំនួន ១៥ មណ្ឌល មាន ៣ ក្រុងស្រុកគឺ

-ក្រុងព្រៃវែង មាន ៩ មណ្ឌល -ស្រុកស្វាយអន្ទរ ៣ មណ្ឌល

-ស្រុកបាភ្នំ ៣ មណ្ឌល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *