ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាល ស្តីពីទម្លាប់ល្អក្នុងការងារអនុវត្តអនាម័យជាប្រចាំ និងសេចក្តីណែនាំ ពីវិធីសាស្រ្តក្នុងការប្រើប្រាស់ឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបថ

ព្រៃវែង៖ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីទម្លាប់ល្អក្នុងការងារអនុវត្តអនាម័យជាប្រចាំ និងសេចក្តីណែនាំ ពីវិធីសាស្រ្តក្នុងការប្រើប្រាស់ឧបករណ៍នៃការផ្លាស់ប្តូរឥរិយាបថដល់ក្រុមប្រឹក្សាឃុំទទួលបន្ទុកស្រី និងកុមារ គកនក មេភូមិ អនុភូមិ សមាជិកភូមិ ដែលជា ក្រុមស្នូល ក្រុមប្រើប្រាស់ ទឹកស្អាត និងអនាម័យមកពី៦ស្រុក ១១ឃុំ ១៣ ភូមិ ដែលពិធីនេះមានការអញ្ជើញចូលរួម លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង, និងជាប្រធានអង្គភាព អនុវត្ត តម្រោង ពង្រឹង សមត្ថភាព ផលិតភាជនបទ ខេត្តព្រៃវែង និងលោកស្រី ខាំ សោភ័ណ្ណ ទីប្រឹក្សាឯកទេសផ្នែកទឹកស្អាត និងអនាម័យ លោក ម៉ែន វីរៈ ប្រធានផ្នែកអភិវឌ្ឍន៍សហគមន៍។

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានលើកឡើងថា វគ្គបណ្តុះណ្ឌលនេះមានគោលបំណង : ពង្រឹងចំណេះដឹងជាមូលដ្ឋានគ្រឹះ តាមរយៈ: ការប្រើប្រាស់ឧបករណ៍ជំនួយស្មារតី (ផ្ទាំងរូបភាពនិងសេចក្តីណែនាំ)។ ទទួលបានចំណេះដឹងពីវិធីសាស្រ្តនៃការសម្របសម្រួល និងការប្រើប្រាស់ឧបករណ៍នៃ ការផ្លាស់ប្តូ ឥរិយា បទ (ទម្លាប់ល្អ ក្នុងការអនុវត្តអនាម័យជាប្រចាំ)។ សារៈសំខាន់នៃការអនុវត្តអនាម័យល្អជាប្រចាំ ដើម្បីជួយកាត់បន្ថយជំងឺឆ្លងផ្សេងៗ តាមរយៈការលាង សម្អាតដៃជាមួយសាប៊ូជាប្រចាំ កាត់បន្ថយការរាលដាលនៃជំងឺ កូវិដ១៩ ការប្រើប្រាស់បង្គន់អនាម័យ និងការសំ អាតលំនៅដ្ឋាន ។

ក្នុងនោះ លោក ឡុក វុទ្ធី បានជម្រាបជូនសិក្ខាកាម ពីអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋ មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលអោយសម្រេចបានជោគជយ័ ក្រសួងអភិវឌ្ឍន៏ជនបទ បាននិងកំពុងអនុវត្តន៍ តាមចក្ខុវិស័យ របស់ខ្លួន គឺការលើកកំពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជន ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយះកម្មវិធីអាទិភាពចំនួន៤ ជាអាទិ :

ទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ

ទី២÷ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

ទី៣: ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

ទី៤: ការពង្រឹងស្ថាបន័អភិវឌ្ឍនសមត្ថភាព និងធនធានមនុស្ស ។

លោក ឡុក ឡី បានរំលឹកដែថាគម្រោងពង្រឹងសមត្ថភាពផលិតភាជនបទ ក្រោមហិរញ្ញប្បទានពី ធនាគារ AIIB ក្នុងការជីក និងស្តារស្រះទឹកស្អាតសហគមន៍ឡើងវិញ ចំនួន ១៦ស្រះ ចំនួន ១២ស្រះ បានអនុវត្តន៍រួច ចំនួន៤ស្រះ កំពង់អនុវត្តបន្ត (ស្រះទាំងអស់នេះមាន មានការធ្វើទំនន់, ជណ្តើរ, ដាំស្មៅ ប្រព័ន្ធចំរោះខ្លះ និង របង) ស្ថិតនៅឃុំជើងភ្នំ ស្រុកបាភ្នំ, ឃុំគោកខ្ចក, ឃុំប្រធាតុ, ឃុំពាមមន្ទារ, ឃុំជាងដែក, ឃុំអន្សោង ស្រុកកំពង់ត្របែក, ឃុំដំរីពួន ស្រុកស្វាយអន្ទរ, ឃុំស្មោងត្បូង ស្រុកកំចាយមារ, ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច, ឃុំព្រៃដើមស្ទឹងនិងឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល។

ការអនុវត្តន៍គម្រោងនេះ ជាការចូលរួមអនុវត្តនូវ ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និង លើកកម្ពស់អនាម័យជនបទ ២០១៤-២០២៥ (ប្រជាជនគ្រប់រូបនៅសហគមនជនបទត្រូវមានការផ្គត់ផ្គង់ ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់ នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តភាព) ក៏ដូច ជាអនុវត្តនូវផែនការសកម្មភាពជាតិ និងខេត្ត NAP and PAP ២០១៩ ២០២៣ ប្រជាជន ៩០% មានទឹកស្អាត និងអនាម័យ ។

លោក ប្រធានមន្ទីរ បានផ្តាំផ្ញើដល់សិក្ខាកាម ក៏ដូជាក្រុមប្រើប្រាស់ទឹកស្អាត ដែលបានចូល រួមវគ្គបណ្តុះ បណ្តាល នាថ្ងៃនេះយក ចំណេះ និងជំនាញ ទៅផ្សព្វផ្សាយទៅដល់បង ប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ ឲ្យ ពួកគាត់បានយល់ដឹងពីការប្រតិបត្តិនូវអនាម័យ និងចូលរួមថែទាំសមិទ្ធិផលទាំងនេះឲ្យប្រើប្រាស់បានយូ អង្វែង ប្រកបដោយសមធម៌ និងបរិយាប័ន។

លោកស្រី ខាំ សោភ័ណ្ណ ទីប្រឹក្សាឯកទេសផ្នែកទឹកស្អាត និងអនាម័យ បានធ្វើបទបង្ហាញថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទអនុវត្តក្នុងខេត្តគោលដៅចំនួ៥ខេត្តគឺ ខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ឆ្នាំង កោះកុង និងប៉ៃលិន។ គម្រោងមានសមាសភាពធំៗចំនួនពីរគឺ៖ ទី១៖ ការវិនិយោគក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទដែលក្នុងនេះមានពីរអនុគម្រោងដូចខាងក្រោមនេះ
អនុគម្រោងទី១ A1). ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ជនបទដោយត្រូវស្ថាបនាផ្លូវកម្រាលកៅស៊ូប្រវែង១៨៦គ.ម និងស្ថាបនាផ្លូវកម្រាលបេតុងប្រវែង៥០គ.ម។  អនុគម្រោងទី២ A2). ការងារទឹកស្អាតនិងអនាម័យគឺការស្ថាបនាស្រះដីសហគមន៍ចំនួន៧៥ស្រៈនិងស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុង ចំនួន ៧៥ស្រះ។

ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទនិងផ្តល់សេវាគាំទ្រដល់អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងអង្គភាព អនុវត្តគម្រោងថ្នាក់ក្រោមជាតិដែលមានសមាសភាពចំនួនពីរគឺការអភិវឌ្ឍន៍ជំនាញនៅជនបទ និងការផ្ដល់សេវាគាំទ្រដល់អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងអង្គភាពអនុវត្តគម្រោងថ្នាក់ក្រោមជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *