ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ/សង្កាត់ ឆ្នាំ២០២២-២០២៧ របស់ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង តាមរយៈប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព ហ្សូម (Online Zoom)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមប្រធាន និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ឯកឧត្តមប្រធានគណៈកម្មាធិការ គ.២៧៨ គណៈកម្មការ ខ.១៨, ខ.២៦, ខ.២៧ គណៈកម្មាធិការគណបក្សក្រុង ស្រុក និងអនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក រួមជាមួយគណៈកម្មាធិការគណបក្សខេត្ត និងគណៈជំនាញគណបក្សខេត្ត ចូលរួមប្រជុំនៅសាលប្រជុំគណបក្សខេត្តចំនួន១៥នាក់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះវត្តមានសម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំហ្សូមនេះ ដែលសម្ដេចបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនូវគោលការសំខាន់របស់គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាពិសេស ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យជាទីមោទនៈ។

ជាថ្មីម្តងទៀត ខ្ញុំបាទ សូមគោរពជូនពរ សម្តេចក្រឡាហោម និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គប្រជុំទាំងមូល សូមជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។

២ តុលា ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *