ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រក្នុងការប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១ រួមមាន៖
– លោកឧកញ៉ា កោះ ភារៈ អគ្គនាយកក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥.០០០$ (ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិកគត់) អង្ករចំនួន ៥.០០០គីឡូក្រាម
ត្រីខកំប៉ុងចំនួន ៥០កេសធំ មីខ្លាឃ្មុំចំនួន ២០០កេសតូច និងទឹកសុទ្ធវីតាល់ចំនួន ២០០កេសត្រីខកំប៉ុងចំនូន ៥០យួរ ទឹកត្រី ចំនូន ១០យួរ និងទឹកស៊ីអីុវចំនូន ១០យួរ
– លោក តាន់ លាងជឺ និងលោកស្រី (ក្រុមហ៊ុន ស្យាមគូបូតា តាន់ឡុងជា) ឧបត្ថម្ភថវិកាចំនួន ១.០០០$ (មួយពាន់ដុល្លារសហរដ្ឋ​អាមេរិក​គត់)
– លោកស្រី ស្រី មុំ និងស្វាមី អាជីវករលក់ផ្លែឈើនៅផ្សារធំថ្មី ឧបត្ថម្ភ​ផ្លែឈើ ជូនដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនពលករនៅ​មណ្ឌលចត្តាឡីស័កខេត្ត

សូមជូនពរឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *