ព័ត៌មានជាតិ

ពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ព្រៃវែង៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតី ប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង ដែលបានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងសកម្មនាពេលកន្លងមក។

ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ថា៖ វិស័យសុខាភិបាល ក្រោមការគាំទ្ររបស់ក្រសួងសុខាភិបាល លើបច្ចេកទេស ធនធាន និងសម្ភារៈ ចាំបាច់នានា បានធ្វើឲ្យវិស័យសុខាភិបាលខេត្តព្រៃវែង មានលទ្ធភាពពិនិត្យវិភាគរោគសញ្ញា ទទួលការសម្រាក ព្យាបាលជម្ងឺ នឹងផ្តល់សេវាសុខភាពបន្តពូជមាតា ទារក និងកុមារ សេវាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងគ្រប់ប្រភេទ និងការផ្តល់ថ្នាំបង្ការផ្សេងៗ កាន់តែមានភាពឆ្លើយតប។ ជាមួយនោះ ឥរិយាបថមន្ត្រីសុខាភិបាល ក៏ត្រូវបានកែលម្អក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានកាន់ល្អប្រសើរ គួរជាទីមោទនៈ។

ឯកឧត្តម បន្តថា៖ សម្តេចតេជានាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត គន្លឹះ និងវិធានការដ៏មានប្រសិទ្ឋភាព ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ»១៩ ជាពិសេស ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដាច់ណាត់ និងទាន់ពេលវេលា ក្នុងការស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ ជូនប្រជាពលរដ្ឋ សំដៅបង្កើតបានភាពស៊ាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បី ការពាអោយុជីវិតប្រជាជន ខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

ឯកឧត្តម អភិបាលខេត្ត សូមកោតសរសើរ និងអរគុណ ចំពោះលោក លោកស្រី ជាក្រុមគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយ ស្មារតី ពេលវេលា បំពេញនូវបេសកកម្មដ៏មានហានិភ័យខ្ពស់ ដើម្បីជួយការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែង ក៏ដូចជាជូនជាតិមាតុភូមិទាំងមូល ប្រកបដោយឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធ ផលជោគជ័យដែលធ្វើឲ្យប្រទេសជាតិ បានដំណើការជាប្រក្រតីឡើងវិញ។ ការផ្ដល់នូវប័ណ្ណសរសើរនេះ គឺ បានបញ្ចាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះលោក លោកស្រី ជាក្រុមព្រ ពេទ្យ ដែលបានបំពេញការងារជូនជាតិមាតុភូមិបានយ៉ាងល្អប្រសើរ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អបន្ថែមទៀត ដើម្បីឲ្យ ការអនុវត្តការងារប្រកជាដោយប្រសិទ្ធភាព និងប្រសិទ្ធផល, បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ និងរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមាន ឲ្យបានទាន់ពេលវេលា ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើ ដើម្បីចូល រួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិនានាក្នុងខេត្ត ឲ្យទទួលបាន ជោគជ័យ។

លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង មានការិយាល័យចំណុះមន្ទីរចំនួន៤ និង មន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១  មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ១២ មន្ទីរពេទ្យបង្អែកស្រុកចំនួន១១ មណ្ឌលសុខភាព ចំនួន ១១៣ និងប៉ុស្តិ៍សុខភាពចំនួន ៧ ក្នុងនោះ មន្ទីរពេទ្យបង្អែកខេត្ត អនុវត្តសំណុំសកម្មភាពបង្រ្គប់កំរិត៣ មន្ទីរពេទ្យ បង្អែកថ្នាក់ស្រុក អនុវត្តសំណុំសកម្មភាពបង្រ្គប់កំរិត២ ចំនួន ៣ និងអនុវត្តសំណុំសកម្មភាពបង្គ្រប់កំរិត ១ ចំនួន ៨ ។ មន្ត្រីរាជការសុខាភិបាល សរុបចំនួន ១,៦៧៣ នាក់ ស្រី ៨៤០នាក់)។  បានធ្វើការកែលម្អរសោភ័ណ្ឌភាពអង្គភាព បានពង្រឹងក្រមសិលធម៌វិជ្ជាជីវៈវិស័យសុខាភិបាលសាធារណៈ និងឯកជន ពង្រឹងការយាមប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង និងបានរផ្តល់សេវាជូនប្រជាជន ក្នុងឆ្នាំ២០២២ បាន ចំនួន ៨៦០,៨៥៤ករណី និង ៥ ខែដើមឆ្នាំ២០២៣ បានចំនួន ៣៤៩,៦០៩ករណី ។  ខេត្តព្រៃវែង បានរកឃើញអ្នកជំងឺកូវីដ-១៩ ដំបូងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ។

លទ្ធផលនៃការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ៖

-សរុប ចំនួន 11,248 នាក់ សី្រ 6,686 នាក់

-ជាសះស្បើយ ចំនួន 10,921 នាក់ ស្រី 6,491នាក់

-ស្លាប់ ចំនួន 327  ស្រី 195 នាក់

លាប់ឡើងវិញ ចំនួន 2 នាក់ ស្រី 1នាក់។

លទ្ធផលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងខេត្តព្រៃវែង ៖  គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣. បានចំនួន ២,៩៤២,២៥៩ ដូស ចំពោះប្រជាជនគោលដៅសរុបចំនួន ៩២៦,៨៧៣ នាក់ ក្នុងនោះ

ដួសទី១=96.10% នៃចំនួនប្រជាជនគោលដៅ

ដូសទី២=80.38% នៃចំនួនប្រជាជនបានចាក់លើកទី១

ដូសជម្រុញ(ដូសទី៣)=88.73% នៃចំនួនប្រជាជនបានចាក់លើកទី២

ដូសជម្រុញ(ដូសទី៤) =56.92% នៃចំនួនប្រជាជនបានចាក់លើកទី៣

ដូសជម្រុញ(ដូសទី៥) =65.55% នៃចំនួនប្រជាជនបានចាក់លើកទី៤ 

ដូសជម្រុញ(ដូសទី៦)=42.83% នៃចំនួនប្រជាជនបានចាក់លើកទី៥៕

adm

Leave a Reply

Your email address will not be published. Required fields are marked *