ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក រត្ន័ ស្រ៊ាង ដឹកនាំ ក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនបងប្អូនប្រជាពលរដ្ឋឱ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ

នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបង្រៀនបងប្អូនប្រជាពលរដ្ឋឱ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ ក្នុងប្រអប់តែ១ របស់គណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅលេខរៀងទី១៨ កុំឱ្យជឿតាមការឃោសនារបស់ក្រុមជនអគតិដែលបន្លំខ្លួនជាក្រុមការងារបស់គណបក្សប្រជាជនកម្ពុជា ហើយណែនាំឱ្យគូសលើសន្លឹកឆ្នោតច្រើនកន្លែង ដែលធ្វើឱ្យសន្លឹកឆ្នោត ក្លាយជាមិនបានការ និងបើជួបក្រុមទាំងនេះត្រូវរាយការណ៍ជូនដល់សមត្ថកិច្ចជាបន្ទាន់។ 

ឯកឧត្តម រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ការទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *