ព័ត៌មានជាតិ

លោក សាតូស៊ី សាយតូ ៖ ការដាក់ស្នើសុំអាជ្ញាបណ្ណ ក្លឹបថ្នាក់ជាតិនេះគឺមិនមែនជាការងាយស្រួលនោះទេក៏ប៉ុន្តែក្លឹបបាល់ទាត់ខេត្តព្រៃវែងអាចធ្វើបាន

ព្រៃវែង៖ លោក សាតូស៊ី សាយតូ នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានលើកឡើងថា៖ ក្លឹបបាល់ទាត់ខេត្តព្រៃវែងគឺពិតជាល្អ ហើយចំពោះការដាក់ស្នើសុំអាជ្ញាបណ្ណ ក្លឹបបាល់ទាត់ថ្នាក់ជាតិនេះ គឺមិនមែនជាការងាយស្រួលនោះទេក៏ប៉ុន្តែដោយសារក្លឹបបាល់ទាត់ខេត្តព្រៃវែងនេះគឺមានក្រុមកីឡាករលេងបានល្អ ត្រូវតាមការ លក្ខខណ្ឌ ទើបអាចផ្ដល់អាជ្ញាបណ្ណជូនក្រុមក្លឹបបាល់ទាត់ខេត្តព្រៃវែងជាក្លឹបថ្នាក់ជាតិ នាពេលនេះ។ លោកលើកឡើងនេះគឺនៅក្នុងឱកាស នៃការប្រកាសក្លិបបាល់ទាត់ខេត្តព្រៃវែង បានជាប់អាជ្ញាបណ្ណក្លិបថា្នក់ជាតិ និងចូលរួមប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៣-២០២៤ ដែលពិធីនេះធ្វើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង ដែលពិធីនោះដែរក៏មានការអញ្ជើញជាអធិបតីលោក សួន សុម៉ាលីន អភិបាលរងខេត្ត និងជាប្រធានប្រធានក្លឹបបាល់ទាត់ខេត្តព្រៃវែង រួមជាមួយនឹងមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមកីឡាបាល់ទាត់ជាច្រើនរូប។

លោក សាតូស៊ី សាយតូ ក៏បានផ្ដាំផ្ញើដល់ក្រុមកីឡាករក្នុងក្លឹបបាល់ទាត់ខេត្តព្រៃវែងទាំងអស់នៅពេលដែលប្រកួត ត្រូវខិតខំយកអស់កម្លាំងកាយចិត្តដើម្បីធ្វើយ៉ាងណាលេងឲ្យបានល្អសម្រាប់ក្លឹបរបស់ខ្លួន។

លោក សួន សុម៉ាលីន អភិបាលរងខេត្ត និងជាប្រធានប្រធានក្លឹបបាល់ទាត់ខេត្តព្រៃវែង បានសម្តែងសេចក្តីសោមនស្សសប្បាយរីករាយរាយ ក្នុងនាមរដ្ឋបាលខេត្ត និងក្លិបបាល់ទាត់ខេត្តព្រៃវែង សូមស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានរបស់លោក សាតូស៊ី សាយតូ នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដែលបានអញ្ជើញមកទឹកដីខេត្តព្រៃវែង ដោយផ្ទាល់ ដើម្បីផ្ដល់កិត្តិយសប្រគល់អាជ្ញាបណ្ណក្លិបថា្នក់ជាតិ និងអបអរសាទរ ក្លិបបាល់ ទាត់ខេត្តព្រៃវែង ដែលបានឡើងទៅកាន់លីគកំពូលកម្ពុជា វត្តមានរបស់លោកនាយក ប្រតិបត្តិនៅពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះយើងខ្ញុំ ដែល ជាអ្នកកំពុងខិតខំអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើនឈានឡើង។ ឆ្លៀតយកឱកាសដ៏ប្រពៃនេះ លោក ប្រធានក្លឹប សូមថ្លែងអំណរគុណចំពោះលោក ដែលតែងបានផ្ដល់អនុសាសន៍ ល្អៗរួមចំណែកអភិវឌ្ឍន៍ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏ដូចជាអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៃព្រះ រាជាណាចក្រកម្ពុជាបានរីកចម្រើនដូចបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ។

លោក សួន សុម៉ាលីន បានបន្តទៀតថា ក្នុងនោះកីឡាជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍ ជួយជំរុញកំណើនសេដ្ឋកិច្ចនិងជីវភាពជូនប្រជាជនក្នុងខេត្ត ព្រម ទាំងផ្ដល់ទស្សណីយ៍ភាពពេលប្រកួតម្ដងៗដើម្បីទស្សនាកំសាន្ត និងទាក់ទាញការចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព រួមចំណែកបញ្ចៀសបាននូវអំពើអវិជ្ជមានផ្សេងៗក្នុងសង្គម ។

ដោយមានការលើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តព្រៃវែង និងបាត់ដំបង និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ក្លិបកីឡាបាល់ទាត់ អាជីពមួយត្រូវបានបង្កើតឡើងដោយបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ តាមរយៈប្រកាស លេខ ៤៨៣៦ប្រក ចុះថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ដែលមានឈ្មោះផ្លូវការថា សមាគមន៍បាល់ទាត់ខេត្តព្រៃវែង ហើយបានអភិវឌ្ឍន៍រីកចម្រើន ទទួលបានការគាំទ្រយ៉ាងធំធេងពីមហាជន ពិសេស ស្រទាប់យុវជន ។

ចំពោះលោកគ្រូបង្វឹកនិងប្អូនៗកីឡាករ ក្រុមឈុតធំ និងយុវជនថ្នាល ទាំងជាតិនិង បរទេសទាំងអស់។  សូមផ្ដល់ការសរសើរនិងលើកទឹកចិត្តចំពោះការចូលរួមរបស់អ្នក ក្នុងគ្រួសារ ក្លិបបាល់ទាត់ខេត្តព្រៃវែង និងសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការប្រកួតដែល សម្រេចបាននាពេលកន្លងមក ទោះចាញ់ឬឈ្នះ បានចំណាត់ថ្នាក់ខ្ពស់ឬទាប វាជារឿងធម្មតា នៃការប្រកួតកីឡា ខាងមុខនេះសូមប្អូនៗ ខិតខំហ្វឹកហាត់ គោរព ស្តាប់ អនុវត្តតាមការដឹកនាំ ហ្វឹកហាត់របស់លោកគ្រូទាំងអស់ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករដ៏ឆ្នើមនិងល្បី នាពេលអនាគត និងសូមចូលរួមគោរពអនុវត្តគោលការណ៍និងបទបញ្ជានៃការប្រកួតឲ្យបាន ខ្ជាប់ខ្ជួន និងទទួលបានជោគជ័យនៅរដូវកាលឆ្នាំ២០២៣-២០២៤ខាងមុខនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *