ព័ត៌មានជាតិ

១២​ថ្ងៃ រាជធានី​ភ្នំពេញ បង្ក្រាប​ល្បែងស៉ីសង​បាន​៨៧​ករណី ឃាត់ខ្លួន​១៥២​នាក់

(​ភ្នំពេញ​)៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បើក​ការបង្ក្រាប​បទល្មើស​ល្បែងស៉ីសង សរុប​៨៧​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន​១៥២​នាក់ នៅ​តាម​ខណ្ឌ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃ​១៧-២៨ ខែកញ្ញា​នេះ​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា បានបញ្ជាក់​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នង​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​ផែនការ និង​បាន​បង្កើត​ក្រុមការងារ ដេ​ី​ម្បី​ធ្វើការ​បង្ក្រាប ការបើក​លេង​ល្បែនស៊ីសង​ខុសច្បាប់​។​

​លោក​បាន​អះអាង​ថា ក្នុងករណី​ដែល​បង្ក្រាប​បាន​កន្លងមក​នេះ រួមមាន ឆ្នោត​វៀតណាម​, ម៉ាស៉ីន​ហ្គេមអ​ន​ឡាញ​, កន្លែង​លេងបៀ​, ល្បែងភ្នាល់​អន​ឡាញ​, ឆ្នោត​ឡូតូ និង​ទីតាំង​បញ្ចាំ​។​

​ដោយឡែក សម្រាប់​ទីតាំង​ទទួល​បញ្ចាំ​ដោយ​ខុសច្បាប់​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នោះ លោក​វរសេនីយ៍ឯក សាន សុខ​សីហា បានឲ្យដឹងថា មាន​ចំនួន​១៣​ទីតាំង នៅ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​មនុស្ស​ចំនួន​៩​នាក់​។​

​គួរ​ជម្រាប​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​បញ្ជា​យ៉ាង​ដាច់​ណា​ត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប ជា​ពិសេស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្ក្រាប​ឲ្យអស់​នូវ​ល្បែងស៉ីសង​ខុស​ច្បាប់គ្រ​ប់​ប្រភេទ​។ ប្រសិនបើ​អភិបាល​រាជធានី​/​ខេត្ត អភិបាលក្រុង​/​ស្រុក​/​ខណ្ឌ​រូប​ណា​មិន​ទទួលខុសត្រូវ​លើ​តួនាទី បណ្តោយ​ឲ្យ​ល្បែង​ស៉ី​សង​រីក​សាយភាយ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន សម្ដេច​តេជោ​មិន​ស្ទាក់ស្ទើ​រ​ក្នុង​ការដកចេញ​ពី​មុខ​តំណែង​នោះ​ឡើយ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *