ព័ត៌មានសន្តិសុខសង្គម

ដេកអរមួយយប់ ព្រោះគិតថាបេសកកម្មជោគជ័យ ដឹងអីព្រឹកឡើងត្រូវអាវុធហត្ថភ្នំពេញ ចូលចាប់ដល់ក្នុងផ្ទះ!(Video inside)

នៅវេលាម៉ោងប្រមាណ ០២និង១៩នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនដល់ក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ក្រុម4 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ1 ខណ្ឌឫស្សីកែវ និងបានដកហូតកាបូបជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញគ្រប់ចំនួន រួមមានប្រាក់ ៤៧០ដុល្លារ និង ៣១០០០រៀល ទូរស័ព្ទ ០១គ្រឿង ព្រមទាំងសម្ភារៈ ឯកសារមួយចំនួនទៀត។

ជនសង្ស័យ ឈ្មោះ ហៃ សាម៉ី ហៅ ប៉ាវ ភេទប្រុស អាយុ33ឆ្នាំ មុខរបរមិនពិតប្រាកដ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បញ្ជូនមកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *