ព័ត៌មានសន្តិសុខសង្គម

ករណីរំដោះឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនបានសម្រេច នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ មានករណីរំដោះអ្នកទោសដែលជាប់ពន្ធនាគារ កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចគ្លីនិកធ្មេញមួយកន្លែងឈ្មោះ ជុំ ចិន្តា ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

អ្នកទោសមានឈ្មោះ ចៀន សីនហាន់ (Chen Hsin Han) ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិចិន ជាប់ទោសពីបទជួញដូរគ្រឿងញៀន។

យោងតាមប្រភពបានឲ្យដឹងថា៖ អ្នកទោសដែលជាប់ពន្ធនាគារមានអាការៈឈឺធ្មេញ បានស្នើសុំខាងមន្ត្រីពន្ធនាគារ ដើម្បីបញ្ជូនគាត់មកកាន់ពេទ្យធ្មេញ ត្រង់ចំណុចកើតហេតុខាងលើ លុះដល់ពេលបញ្ជូនអ្នកទោសមកដល់ពេទ្រធ្មេញ ស្រាប់តែមានជនល្មើសមានគ្នាប្រហែល ៤ទៅ ៥នាក់ ជិះឡានមួយគ្រឿងម៉ាក់លុចស៊ី RX330 ប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមកខាងក្នុងគ្លីនិកធ្វើសកម្មភាពរំដោះអ្នកទោសចេញពីគ្លីនិកខាងលើនេះបានសម្រេច រួចឡើងឡានចេញទៅបាត់។

តាមប្រភពបានបន្តទៀតថា៖ លុះមកដល់ត្រង់ចំណុចផ្លូវបេតុងមួយខ្សែស្ថិតនៅក្នុងភូមិគ្រួស ក្នុងសង្កាត់ស្វាយដង្គំ ក្រុមជនល្មើសបានយកឡានទៅផ្លង់ចោលនៅទីនោះ រួចបន្តធ្វើដំណើរឡើងជិះឡានមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ជិះចេញទៅបាត់ ភ្លាមៗ សមត្ថកិច្ចចម្រុះបានធ្វើការប្រដេញតាមចាប់ក្រុមជនល្មើសខាងលើមកដល់ត្រង់ចំណុចដែលក្រុមជនល្មើសបានផ្លង់រថយន្តចោល ក្នុងនោះកងកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឆែកឆេរនិងត្រួតពិនិត្យរថយន្តជនល្មើស ឃើញមានសម្ភារៈដែលធ្វើសកម្មភាពនៅពេលរំដោះអ្នកទោសមាន ខោអាវឈុតខ្មៅ ពាក់ស្រោមមុខមានរូប និងអាវុធទំនើបបួនប្រាំដើមមានគ្រាប់នៅក្នុងនោះផងដែរ។

#ក្រោយពេលកើតហេតុសមត្ថកិច្ចបានបន្តនីតិវិធី ស្វែងរកតាមចាប់អ្នកទោស និងក្រុមបក្សពួក ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *