ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្ត

ព្រៃវែង៖ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារ ប្រឡងជ្រើសរើស មន្ត្រីក្របខណ្ឌរាជការស៊ីវិល ដែលរៀបចំដោយរដ្ឋបាលខេត្តព្រៃវែង។

ចំពោះការរៀបចំការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលខេត្តព្រៃវែងនោះ មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ២៨៨ នាក់ ដោយបែងចែកជាបន្ទាប់មានចំនួន ២០ បន្ទប់ ចំពោះមណ្ឌលនៃការរៀបចំប្រឡង ជ្រើសរើសមន្ត្រីក្របខ័ណ្ឌរាជការស៊ីវិល នៃរដ្ឋបាលខេត្តព្រៃវែងនេះ គឺធ្វើនៅសាលាបឋមសិក្សាសម្ដេចតេជោហ៊ុន សែន ព្រៃវែងក្រុង។ ហើយចំពោះការរៀបចំប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះផងដែរគឺមាន ៣ ផ្នែកមាន៖ ១ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់, ២ ក្របខ័ណ្ឌមន្ត្រីក្រមការ,  ៣ ក្របខ័ណ្ឌលេខាធិការរដ្ឋបាល និងស្មៀនឃុំ សង្កាត់។

នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារនោះ លោកអភិបាលរងខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងតាមគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលល្អប្រឡងជាប់ជាមន្ត្រី ប្អូនៗនឹងក្លាយជាអ្នកបន្តវេន ជាទំពាំងស្នងឬស្សីដើម្បីចូលរួមបំរើប្រជាពលរដ្ឋ បំរើប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្តក៏បាន ផ្តាំផ្ញើ និងណែនាំដល់ បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រលងនេះធ្វើយ៉ាងណាដើម្បីយើងទទួលបាននូវមន្ត្រីដែលមានចំណេះដឹងពិតប្រាកដ ដើម្បី មានសមត្ថភាពក្នុងការបម្រើការងារជូនរដ្ឋ និងជួយអភិវឌ្ឍប្រទេសជាតិយើង។  លោកអភិបាលរងខេត្តក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមជាប់គ្រប់ៗគ្នា។

សូមបញ្ជាក់ថា៖ ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការថ្មី ឱ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តព្រៃវែង ឆ្នាំ២០២១នេះ គឺចំពោះបេក្ខជន បេក្ខនារី និងលោកគ្រូអនុរក្ស ក្នុងមណ្ឌលប្រឡងទាំងអស់ ត្រូវមានកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ទើបអនុញ្ញាតឱ្យចូលមណ្ឌលប្រឡង។

adm

Leave a Reply

Your email address will not be published. Required fields are marked *