ព័ត៌មានអន្តរជាតិ

ប្រេ​ស៊ី​ល​មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​ជាង​៣​ពាន់​នាក់​ទៀត​ក្នុង​១​ថ្ងៃ​

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៦៩.៣៨១ ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងមកនេះ​ដែល​ចំនួន​អ្នក​ឆ្លង​បាន​កើន​ឡើងដល់ ១៤.០៤៣.០៧៦ ករណី​ហើយ​នៅ​ទូទាំងប្រទេស​។​

​ទន្ទឹមនឹងនោះ​ក្រសួងសុខាភិបាល​ក៏បាន​រាយការណ៍​ពី​ករណី​ស្លាប់​ថ្មី ចំនួន ៣.៣២១ នាក់​ទៀត​ក្នុង​រយៈពេល​ដូចគ្នា ដែល​បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំងប្រទេស​បាន​ឡើង​កើន​ដល់ ៣៧៨.០០៣ នាក់​។​

​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ខ្ពស់​ជាងគេ​ទី ២ លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​និង​មាន​អ្នក​ចំនួន​ធំជាងគេ​ទី ៣ បន្ទាប់ពី​សហរដ្ឋអាមេរិក​និង​ឥណ្ឌា​។ ចាប់តាំងពី​ខែមីនា​មក​ប្រេ​ស៊ិ​ល​បាន​រាយការណ៍​អំពី​ចំនួន​អ្នកស្លាប់​ប្រចាំ​ថ្ងៃជា​មធ្យម​ខ្ពស់បំផុត​នៅ​ទូទាំង​ពិភពលោក​។​

​សូមជម្រាបថា ប្រទេស​ប្រេ​ស៊ី​ល​កំពុង​ប្រឈមមុខ​នឹង​រលក​ថ្មី​នៃ​ការឆ្លង​ដែល​បានចាប់ផ្តើម​នៅក្នុង​ខែកុម្ភៈ ដែល​ធ្វើ​ឲ្យ​រដ្ឋ​និង​ទីក្រុង​ប្រេ​ស៊ី​ល​បានរៀបចំ​ឡើងវិញ​នូវ​ការបិទ​ប្រទេស​និង​បានប្រកាស​បំរាម​គោចរ​នៅពេល​យប់​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *