ព័ត៌មានជាតិ

ប្រជាពលករខ្មែរ ២០នាក់ ក្នុងចំណោម៩០នាក់ ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ


(ខេត្តកោះកុង)៖ ប្រជាពលករខ្មែរ ២០នាក់ ក្នុងចំណោម៩០នាក់ ដែលបានចូលមកកាន់ប្រទេសកម្ពុជាតាមច្រកនានានៃខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញហើយ បន្ទាប់ពីពួកគេបានធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ ហើយរកពុំឃើញវីរុសកូវីដ១៩។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង មានប្រសាសន៍ថា ពលករដែលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារនោះ មានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង រកពុំឃើញវីរុសកូវីដ១៩ឡើយ។
ប៉ុន្តែទោះយ៉ាងណា លោកជំទាវ មិថុនា ភូថង នៅតែទាមទារឱ្យក្រុមពលករបន្តធ្វើអនាម័យសុខភាពអំឡុងពេលទៅដល់លំនៅដ្ឋាន ករណីមានរោគសញ្ញាសង្ស័យណាមួយ គប្បីប្រញាប់ទៅមន្ទីរពេទ្យនៅក្បែរមូលដ្ឋានរស់នៅ។
ក្នុងការជូនដំណើរពលករទាំងនេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណចំពោះបងប្អូពលករដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវការរីករាលដាវនូវជំងឺកូវីដ១៩។
ពលករស្ម័គ្រចិត្តធ្វើចត្តាឡីស័ក អះអាងទៀតថា មូលហេតុសម្រេចចិត្តធ្វើដំណើរឆ្លងដែន ចូលមកកាន់ប្រទេសកម្ពុជាវិញដោយសារប្រទេសថៃ កំពុងផ្ទុះឡើងជំងឺកូវីដ១៩ បណ្តាលអោយពួកគាត់គ្មានការងារធ្វើ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទាំងអាជ្ញាធររដ្ឋបាល មន្រ្តីសុខាភិបាល និងកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងមូលដ្ឋានខេត្តកោះកុង កំពុងបង្កើនការតាមដានពិនិត្យលំហូចំនួនពលករខ្មែរគ្រប់ច្រកចេញចូលនៃព្រំដែន ជាពិសេសច្រករបៀង ត្រៀមទទួលពលករមកធ្វើចត្តាឡីស័ក២៤ម៉ោងលើ២៤ម៉ោង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *