ព័ត៌មានជាតិ

ក្រុមការងារ ស.ស.ន.ប.វ. ខេត្តកំពង់ចាម បន្តនាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការមេរោគ កូវីដ-១៩ មូនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម អ៊ុន ចាន់ដា ប្រគេនដល់សង្ឃ នៅវត្ត គិរីសាលា (ហៅវត្តឈើទើ)

ក្រុមការងារ ស.ស.ន.ប.វ. ខេត្តកំពង់ចាម បន្តនាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការមេរោគ កូវីដ-១៩ មូនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម អ៊ុន ចាន់ដា ប្រគេនដល់សង្ឃ នៅវត្ត គិរីសាលា (ហៅវត្តឈើទើ

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ដ ខេត្តកំពង់ចាម រួមនិងក្រុមការងារ បានបន្តនាំយកនូវទេយ្យវត្ថមួយចំនួន និងសម្ភារៈបង្ការមេរោគកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងសាខាសមាគម ព្រះសង្ឃ សប្បុរសជន ទៅប្រគេនដល់ព្រះសង្ឍដែលគង់វត្ត គិរីសាលា (ហៅវត្តឈើទើ) ស្ថិតនៅភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ចំពោះទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ ដែលបានប្រគេនដល់ព្រះសង្ឃនាឳកាសនោះរួមមាន÷ ទឹកអាល់កុល៥ លីត្រ ម៉ាស់៥ ប្រអប់ អង្ករ៥ ការ៉ុង មី២ កេស ទឹកត្រី១ យួរ ទឹកសុីអុីវ១ យួរ ទឹកបរិសុទ្ធ២ កេស។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារសាខាសមាគមក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងត្រូវអនុវត្តនូវវិធានការ សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកម្ពុជាចៀសផុតពីជំងឺមហាប្រល័យ កូវីដ-១៩ គ្រប់ៗគ្នា។

សូមអនុមោទនាបុណ្យឱ្យបានស្មើៗគ្នា🙏🙏🙏
(ចៅ វង្ស i.k.)

adm

Leave a Reply

Your email address will not be published. Required fields are marked *