ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំពិភាក្សាលើកគម្រោងរៀបចំកែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម

(កំពង់ចាម) នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំពិភាក្សាលើគម្រោងរៀបចំកែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរក្រុង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ និងម្ចាស់គម្រោងអភិវឌ្ឍន៍ ផងដែរ ។ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា គម្រោងកែលំអសោភណ្ឌភាពសួនកុមារ ក្នុងក្រុងកំពង់ចាម ដើម្បី លើកម្ពស់សោភណ្ឌភាពក្រុង និងរៀបចំទីតាំង សម្រាប់ការកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុង ដោយធានាបានផាសុភាព សោភណ្ឌភាព និងសុវត្ថិភាព ឱ្យសាកសមនឹងជ័យលាភីរំដួល ៣ទង របស់ក្រុងកំពង់ចាម ផងដែរ ។ ទន្ទឹមនឹងនោះ ដោយសារមើលឃើញ អំពីសក្តានុពលរបស់ទីតាំងខាងលើ រដ្ឋបាល ខេត្តកំពង់ចាម បានស្វែងរកដៃគូ សម្រាប់ការអភិវឌ្ឍសួននេះ ឱ្យមានសោភណ្ឌភាព

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អបអរសាទរ! ទិវាបុណ្យជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២១ ខួបលើកទី៤២

(ខេត្តព្រៃវែង) ខ្ញុំបាទជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមរម្លឹកដល់យុវជនជំនាន់ក្រោយដែលជាអ្នកបន្តវេនថា ថៃ្ងជ័យជម្នះ ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាបានរួចផុតពីការកាប់សម្លាប់នៃរបបខ្មែរក្រហមដ៏ជូរចត់ និងមានជីវិតថ្មីជាលើកទី២។ គុណបំណាច់នៃថៃ្ងជ័យជម្នះ ៧មករា បានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៊ាំរ៉ៃ រាប់ទស្សវត្សរ៍ ការបែកបាក់ជាតិ ការបែងចែកទឹកដី អោយក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ និងធ្វើអោយប្រជាជនមានជីវភាពធូរធា និងមានកំណើនសេដ្ឋកិច្ចកើនឡើងឥតឈប់ឈរពីមួយឆ្នាំ ទៅមួយឆ្នាំមកដល់បច្ចុប្បន្ន នេះដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។ សារជាថ្មីម្តងទៀត ខ្ញុំបាទ ក៍ដូចជាយុវជនជំនាន់ក្រោយជាអ្នកបន្តវេនផ្សេងៗទៀត សូមប្តេជ្ញាចិត្តរួមសាមគ្គីគ្នា ការពារអោយបានរឹងមាំស្ថិតស្ថេរ និង រីកចម្រើនថែមទៀតនៅសមិទ្ធផល ៧មករា និងប្តេជ្ញាបន្តអនុវត្តន៍អោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំ។

Read more
ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧ មករា

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃ ទី ៧ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបលេីកទី​ ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។ គួររំលឹកដែរថា កាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។

Read more