ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំពិភាក្សាលើកគម្រោងរៀបចំកែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម


(កំពង់ចាម) នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំពិភាក្សាលើគម្រោងរៀបចំកែលម្អរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ចើញចូលរួម ពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោកប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត និងអាជ្ញាធរក្រុង ព្រមទាំង មន្ត្រីជំនាញពាក់ព័ន្ធ និងម្ចាស់គម្រោងអភិវឌ្ឍន៍ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា គម្រោងកែលំអសោភណ្ឌភាពសួនកុមារ ក្នុងក្រុងកំពង់ចាម ដើម្បី លើកម្ពស់សោភណ្ឌភាពក្រុង និងរៀបចំទីតាំង សម្រាប់ការកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុង ដោយធានាបានផាសុភាព សោភណ្ឌភាព និងសុវត្ថិភាព ឱ្យសាកសមនឹងជ័យលាភីរំដួល ៣ទង របស់ក្រុងកំពង់ចាម ផងដែរ ។ ទន្ទឹមនឹងនោះ ដោយសារមើលឃើញ អំពីសក្តានុពលរបស់ទីតាំងខាងលើ រដ្ឋបាល ខេត្តកំពង់ចាម បានស្វែងរកដៃគូ សម្រាប់ការអភិវឌ្ឍសួននេះ ឱ្យមានសោភណ្ឌភាព ជាទីកន្លែងកំសាន្ត សម្រាប់ប្រជាពលរដ្ឋទូទៅ ។

គួសបញ្ជាក់ថា គម្រោងកែលំអរសួនកុមារ និងកន្លែងកំសាន្ត ក្រុងកំពង់ចាម គឺបានអនុញ្ញាតឲ្យម្ចាស់គម្រោងទទួលបានសិទ្ធិ ពីរដ្ឋបាលខេត្ត និងរៀបចំធ្វើការអភិវឌ្ឍ លើទីតាំងនេះ ដោយក្នុងនោះមាន ៖
-គម្រោងអភិវឌ្ឍ និងរៀបចំសួនច្បារ ក្នុងបរិវេណសួនកុមារ
-សាងសង់របងដែកព័ទ្ធជុំវិញ
-សាងសង់ខ្លោងទ្វារ ច្រកចេញចូលចំនួន ២កន្លែង
-រៀបចំដាំផ្កាលម្អព័ទ្ធជុំវិញ ខាងក្នុងរបងដែក
-សាងសង់អគារ សម្រាប់ការផ្លាស់ប្តូរសម្លៀកបំពាក់
-សាងសង់អាគារអាហារដ្ឋាន និងមីនីម៉ាត
-រៀបចំក្រាលការ៉ូឡា ឬការ៉ូជុំវិញបរិវេណទីតាំងកំសាន្ត
-សាងសង់បង្គន់អនាម័យស្តង់ដារ
-រៀបចំប្រព័ន្ធលូ ក្នុងបរិវេណសួនកំសាន្ត
-រៀបចំប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី និងភ្លើងបំភ្លឺ នៅពេលយប់

ដោយឡែក បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើគម្រោងប្លង់ និងខ្លឹមសារ នៃកិច្ចសន្យា ឯកឧត្តម អភិបាលខេត្ត បានណែនាំម្ចាស់គម្រោង ធ្វើការកែសម្រួលទៅតាមការចូលរួមមតិយោបល់ ពីសំណាក់មន្ទីរ ជំនាញ និងអាជ្ញាធរ បានស្នើឡើងក្នុងកិច្ចប្រជុំនេះ ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *